
ទន្ទឹមនឹងការទូលថ្វាយរបាយការណ៍ស្តីពីវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្វាយតង្វាយចំនួន ៥០ម៉ឺនដុល្លារ ថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង ៥០ម៉ឺនដុល្លារ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដើម្បីរួមវិភាគទាន ដល់ព្រះរាជសកម្មភាពមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លានៃព្រះអង្គទាំងទ្វេ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុត និងព្រះមហាករុណាទិគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមប្តេជ្ញាដង្ហែតាមលំអានព្រះរាជវីរគំរូដ៏ប្រពៃថ្លៃថ្លានៃ ព្រះករុណាព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ជារៀងដរាប៕









