header ads

Sponsor

ភ្នំពេញៈ អតីតអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានលើកឡើងថា កូនខ្មែរជំនាន់ក្រោយគ្រប់រូប ត្រូវតែទទួលខុសត្រូវ ក្នុងការសងបំណុលបរទេស ទាំងការខ្ចីឥតសំណង និងមានសំណង ក្នុងរយៈពេលពី២០ទៅ៣០ឆ្នាំក្រោយ។

លោកបានលើកឡើង ក្នុងបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ថា កូនខ្មែរអ្នកសង…! ក្នុងហិរញ្ញប្បទាន មានជំនួយឥតសំណង (ប៉ុន្តែម្ចាស់ជំនួយអាចមានឥទ្ធិពល) មានឥណទាន (ប្រាក់កម្ចីត្រូវសងម្ចាស់បំណុល) ដែល២០-៣០ឆ្នាំក្រោយ កូនខ្មែរគ្រប់រូប ត្រូវទទួលខុសត្រូវសងគេ

លោកថា ដូច្នេះប្រាក់កម្ចី ត្រូវប្រើប្រាស់ឲ្យចំគោលដៅ តាមគោលការណ៍អភិបាលកិច្ចល្អ។

សូមបញ្ជាក់ថា ត្រឹមខែកញ្ញាឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានជំពាក់បំណុលសាធារណៈបរទេសចំនួន ៦.៨ពាន់លានដុល្លារ។ ក្នុងនោះរួមមាន ៤៨.៣ភាគរយ បំណុលចិន , ២៩ភាគរយ ជាបំណុលទ្វេភាគីផ្សេងទៀត , ៩.១ភាគរយ ជាបំណុលចាស់ ដែលកំពុងចរចាដោះស្រាយ, ៥.២ភាគរយ ជំពាក់កូរ៉េខាងត្បូង , ៤.៤ភាគរយ ជំពាក់ជប៉ុន និង៤ភាគរយ ជាបំណុលទ្វេភាគី ។

ជាមួយគ្នានេះ បើតាមការឲ្យដឹង ពីស្ថានភាពបំណុលកម្ពុជា ក្នុងសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ដែលគណៈរដ្ឋមន្រ្តីសម្រេចអនុម័ត នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍បរទេស ក្នុងកម្រិត ១៤០០លាន SDR ឬ ស្មើប្រមាណជិត ២ពាន់លានដុល្លារបន្ថែមទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post