ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៩នេះ ក្នុងពេលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលដឹកនាំដោយប្រតិភូពីរគណបក្ស ចុះសកម្មភាពត្រួតពិនិត្យការងារជាក់ស្ដែងតាមបណ្ដឹងពលរដ្ឋ លើករណីអនុវត្តិន៍ច្បាប់របស់រដ្ឋបាលសាលាក្រុងភ្នំពេញ ដោយយកគ្រឿងចក្រចុះឈូសឆាយកន្ទុយដីផ្ទះពលរដ្ឋ តែត្រូវបានអាជ្ញាធររបស់លោកអភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង រារាំងមិនឲ្យតាមដាន និងមិនមានការសហការណ៍ឡើយ ។ នេះបើតាមលោក វិល្លាម ប្រធានគណបក្សខ្មែរក្រោកបានឲ្យដឹងនៅមុននេះបន្តិចថា៖

កាលពីព្រឹកមិញនេះ ខ្ញុំបាទក្នុងនាមសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក និង ឯឧ នួន សុខាវី រួមទាំងក្រុមការងារ សហប្រតិភូ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចរារាំងហាមឃាត់ មិនអោយចុះពិនិត្យជាក់ស្ដែងចំពោះការអនុវត្តន៍ច្បាប់របស់រដ្ឋបាលសាលារាជធានីភ្នំពេញដែលយកគ្រឿងចក្រចុះឈូសឆាយយកកន្ទុយដីផ្ទះពលរដ្ឋនៅបណ្ដោយផ្លូវលេខ៧០ដែលមានប្រវែងលេីស៥០មែត្រពីអ័ក្សថ្នល់ប្រគល់ជូនក្រុមហ៊ុន តាមស្មារតី សេចក្ដីជូនដំណឹងរបស់ទីស្ដីការគណរដ្ឋមន្ត្រី លេខ ១៤៨៨សជណ.មយ ។
ក្រុមអាជ្ញាធរដែលរារាំងបេសកកម្មរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់បានបញ្ជាក់ប្រាប់ក្រុមការងារយេីងថា បទបញ្ជា របស់ឯកឧត្តម ឃួង ស្រេង គឺមិនអនុញ្ញាត្តិឲ្យយេីងចូលតាមដានជាក់ស្ដែងឡេីយ ក្រោយមកក្រុមការងារយេីងខ្ញុំបានព្យាយាមទាក់ទងតាមទូរស័ព្ទទៅអភិបាលនៃគណអភិបាលក្រុងភ្នំពេញ ដេីម្បីអោយលោកអន្តរាគមន៍ តែមិនទទួលបាន «កិច្ចសហការ» នោះទេ។

យ៉ាងណាមកដល់រសៀលថ្ងៃដដែលនេះនៅលើទំព័រលោក ចៅហ្វាងក្រុងមិនទាន់មានការឆ្លើយបំភ្លឺយ៉ាងណានៅឡើយទេចំពោះករណីនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor