header ads

Sponsor

(ស្វាយរៀង)៖ សាខាកាំកុងត្រូលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ បានចុះពិនិត្យមុខទំនិញ ជាច្រើនមុខ នៅក្នុងផ្សារតាពៅក្រុងបាវិត បានរកឃើញទំនិញខូចគុណភាពជាច្រើនមុខមន្ត្រីជំនាញបានដកហូតយកទៅដុតកម្ទេចចោល ។

មន្ត្រីកាំងកុងត្រូលខេត្តបានអោយដឹងថា: ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងនោះកាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ ចាំបាច់ណាស់ ក្នុងសង្គមនិងជីវភាពប្រចាំថ្ងៃ ។
ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នា ជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបង នៃភាពរស់រាននៃជីវិត  ។

មន្ត្រីកាំងកុងត្រូលបានបញ្ជាក់ថា: មន្ត្រីជំនាញ បានធ្វើការពិនិត្យមុខទំនិញជាច្រើនមុខ ទាំងគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃក្នុងផ្សារតាពៅនេះ ពុំបានរកឃើញសារធាតុគីមីនោះទេ ចំណែកអ្នកលក់ ក៏បានយល់ព្រមបញ្ឈប់ការ ដាក់លក់ទំនិញដែល ខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់នោះបានយល់ដឹងនូវផលប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ ។
មន្ត្រីជំនាញ បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទ ឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ ៕ ដោយ: ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post