header ads

Sponsor

ភ្នំពេញ៖ នៅវេលាម៉ោង១៥៖១០នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានចាប់ជនជាតិចិនម្នាក់ទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយដកហូតលុយជិត១លានដុល្លារអាមេរិក ដែលលុយនោះត្រូវបាននាំចូលពីទីក្រុងហុងកុង ប្រទេសចិន។

ជនជាតិចិនខាងលើ មានឈ្មោះថា LIAO JINGQING កើតថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នា១៩៧១ កាន់លិខិតឆ្លងដែនលេខ EG0115690  មានមុខរបរនៅចិន ជាអ្នកធ្វើការផ្នែកដេគ័រ នៅសណ្ឋាគារ ពាក់ព័ន្ធករណីនាំប្រាក់ចំនួន ៨៥៥,០០០ដុល្លារអាមេរិក ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា។

ការចាប់ខ្លួនជនជាតិចិនរូបនេះ ដោយសារតែលុយទាំងនោះមានការសង្ស័យថា ជាលុយដែលមានប្រភពមិនច្បាស់លាស់។

តាមការសាកសួរបឋម ជនសង្ស័យបបានសារភាពថា ខ្លួនបានចូលមកកម្ពុជាចំនួន០២លើក ក្នុងនោះលើកទី១ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ និងលើកចុងក្រោយ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះ បានបន្តថា គោលបំណងនាំប្រាក់មកកម្ពុជា ដើម្បីវិនិយោគលើផ្នែកដេគ័រ ជាមួយប្អូនជីដូនមួយឈ្មោះ LIAO YUPENG (ប៉ុន្តែមិនស្គាល់ឈ្មោះក្រុមហ៊ុន)។ ប្រាក់ខាងលើ បានបើកពីធនាគារឈ្មោះឡុង យៀក ក្នុងទីក្រុងហុងកុង នាំយកមកកម្ពុជា។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីសាកសួរ និងអនុវត្តនីតិវិធីបន្ត។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post