header ads

Sponsor

កំពង់ឆ្នាំងៈ មានគ្រោះធម្មជាតិកើតឡើង១លើក(រន្ទះបាញ់) បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់ផ្សេងទៀត រងរបួសធ្ងន់ នៅពេលភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់មួយមេធំ កាលពីវេលាម៉ោង៤និង២៥នាទី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ មានគ្រោះធម្មជាតិកើតឡើង១លើក(រន្ទះបាញ់) ត្រង់ចំណុចភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចដែលចុះដល់កន្លែងកើតហេតុ បានឲ្យដឹងថា មានគ្រោះធម្មជាតិរន្ទះបាញ់ បណ្តាលឲ្យក្មេងស្រីសិស្សសាលាម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ឈ្មោះ ព្រុំ រស្មី អាយុ១២ឆ្នាំ។

នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ និងមិត្តភក្តិបានចេញពីរៀនដើរមកផ្ទះ ស្រាប់មានភ្លៀងខ្យល់ ក៏ចូលជ្រកនៅផ្ទះជិតខាងបណ្តាលឲ្យក្មេងស្រីខាងលើ ត្រូវរន្ធះបាញ់ បាញ់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួស។

ក្រោយពេលកើតហេតុ សពក្មេងស្រីរងគ្រោះត្រូវបានឳពុកម្តាយដឹកយកទៅលំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post