header ads

Sponsor

ឯកឧត្តម សុខសុវណ្ណ វ​ឌ្ឍនា សាប៊ុង (វិល្លាម) ចង់ឲ្យប្អូនៗយុវជន ជំនាន់ក្រោយ  ចូលរួមលេងកីឡា ព្រោះកីឡានាំមកនូវសាមគ្គីភាព មិត្តភាព និងសុខភាពល្អ ហើយ ជៀសឲ្យឆ្ងាយពីថ្នាំញៀន ដែលបំផ្លាញអនាគត និងជីវិតអ្នក។

នេះបើតាមការលើកឡើងនៅយប់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៩ ខណៈឯកឧត្តមវិល្លាម បានចូលរួមបិទបញ្ចប់ការប្រកួតបាល់ទាត់មិត្តភាព ពានរង្វាន់វឌ្ឍនាសាប៊ុង នៅថ្ងៃនេះ ប្រកបដោយក្ដីរីករាយ និងរកឃេីញអ្នកទទួលបានជ័យលាភីក្នុង៤៨ប្រកួតនៃវគ្គផ្ដាច់ព័ត្រ ក្នុងចំណោម១៦ក្រុម ។

ឯកឧត្តមបានឲ្យដឹងថា ម្ចាស់ពានរង្វាន់ជ័យលាភីលេខ១មេដាយមាសបានទៅ លេីក្រុម Chha Kri ។

ម្ចាស់ជ័យលាភីលេខ២មេដាយប្រាក់បានទៅលេីក្រុម William FC ដែលជាក្រុមទទួលបានការឧបត្ថម្ភពីឯកឧត្តមផ្ទាល់ ។

ម្ចាស់ជ័យលាភីលេខ៣មេដាយសំរិទ្ធបានទៅលេីក្រុម OTF United ។

ឯ ក្រុម Brother គឺទទួលបានរង្វាន់លួងចិត្ត ។

ឯកឧត្តមបានឲ្យដឹងបន្តថា ខ្ញុំបាទពិតជាមានក្ដីសប្បាយរីករាយយ៉ាងខ្លាំង ជាពិសេសទោះជារវល់យ៉ាងណាក្ដីក៏ឆ្លៀតពេលចូលរួមមេីលការប្រកួតក្នុងថ្ងៃបញ្ចប់នេះដោយក្ដីរំភេីបជំនួសកីឡាកដែលកំពុងប្រកួតក្នុងតារាង បន្តបន្ទាប់ទៀត ខ្ញុំនឹងបង្កេីតការប្រកួតបន្ថែម គ្រប់ខេត្តក្រុង ដេីម្បីជាការបង្ហាញនូវស្មារតីគាំទ្រលេីវិស័យកីឡា ដែលជាមូលដ្ឋាននាំមកនូវ មិត្តភាព សាមគ្គីភាព សុខភាព , ជាពិសេសវិស័យកីឡាជាវិស័យមួយដែលងាយរុញច្រានប្រទេសអោយលេចធ្លោរលេីឆាកអន្តរជាតិផងដែរ ។

ក្នុងឱកាសនេះដែរ ឯកឧត្តមសូមអរគុណចំពោះកីឡាករទាំងអស់ដែលចូលរួមប្រកួតដោយស្វិតស្វាញប្រកបដោយស្នាមញញឹមនិងសូមអរគុណគ្រូបង្វឹកគ្រប់ក្រុមរួមទាំងគណកម្មាធិការគ្រប់គ្រងការប្រកួតជាពិសេសលោកអាជ្ញាកណ្ដាលផងដែរ។

គាំទ្រអោយយុវជនចូលរួមលេងកីឡា និងគេចឲ្យឆ្ងាយពីថ្នាំញៀន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post