header ads

Sponsor

តាកែវៈ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៣៖១៥នាទី មានករណីឃាតកម្មមួយ កើតឡើងនៅចំណុចត្រពាំងទឹក ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យឈ្មោះ ហ៊ុន តុលា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ បានធ្វើសកម្មភាពយកកាំបិតក្រង៉ុកអារ.កជនរងគ្រោះឈ្មោះ ទ្រី កក្កដា ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា បណ្ដាលឲ្យស្លាប់មួយរំពេច រួចបានយកទៅទម្លាក់នៅក្នុងពាំងទឹក។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ដើមហេតុ គឺបណ្ដាលមកពីជនសង្ស័យជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន(បែកថ្នាំ)។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ដោយមានការបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះអណ្ដែត សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលពេជសារ ចុះអន្តរាគមន៍រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ ព្រមទាំងដកហូតវត្ថុតាងកាំបិតក្រង៉ុក ចំនួន១ ដែលជនសង្ស័យយកធ្វើសកម្មភាព។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលារចាក់តាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post