header ads

Sponsor

ភ្នំពេញៈ ប្រជានេសាទអុំទូករកត្រីក្នុងទន្លេសាប ប្រទះឃើញសាកសពយុវជនម្នាក់ កាលពីនៅថ្ងៃច័ន្ទ ១០កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៖៣០នាទីរសៀល នៅចំណុចក្រោមស្ពានជ្រោយចង្វារ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចនៅពុំស្គាល់អត្តសញ្ញាណយុវជនរងគ្រោះនោះទេ ប៉ុន្តែសមត្ថកិច្ចប្រាប់ពីភិនភាគសពមានអាយុប្រហែល២៦ឆ្នាំ ជនជាតិខ្មែរ ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ ខោខូវប៊យ ពណ៌ខ្មៅ ជើងវែង។

សមត្ថកិច្ចបន្តឲ្យដឹងថា មុខពេលកើតហេតុ ប្រជាពលរដ្ឋអុំទូករកត្រីតាមទន្លេសាប ក្រោមស្ពានជ្រោយចង្វារ ក៏ប្រទះឃើញសាកសពអណ្តែតទឹកក្រោមស្ពាន រួចក៏រាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ អូសសាកសពឡើងលើគោកធ្វើការត្រួតពិនិត្យ។

តាមការពិនិត្យរបស់ការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចសន្និដ្ឋានថា សពស្លាប់ដោយសារឈ្លក់ទឹក។

បច្ចុប្បន្នសពយុវជនខាងលើ ត្រូវបានរថយន្តមណ្ឌលសុខភាពខណ្ឌដូនពេញ ដឹកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលអស់លោក សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post