
ជាមួយគ្នានេះដែរ បើតាមលោកម៉ាក ធីបុត្រ អនុប្រធានគណបក្សខ្មែរក្រោក បានសម្ដែងការអស់សង្ឃឹមចំពោះតុលាការ ខណៈប្ដឹងពីបទ ញុះញង់ឲ្យមានការរើសអើង និងបទជ្រៀតជ្រែកដោយខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ យោងលើពាក្យបណ្ដឹងផ្លូវការលេខ ០៦៨/១៨ គខក តែគណបក្សបានឃើញតុលាកាចេញដីកាកោះអញ្ជើញលោកបណ្ឌិត សុខ ទូច អោយបំភ្លឺពីបទកុបកម្មទៅវិញ។
លោក បានបន្តថា គណបក្សខ្មែរក្រោក ធ្វេីយុទ្ធនាការ«ស្នាមមេដៃមួយដើម្បីកោះត្រល់» នេះគឺក្រោយបោះឆ្នោតរួច ហើយការធ្វេីយុទ្ធនាការនេះ មិនបានដេីរប្រមូលស្នាមមេដៃ ដូចការលើកឡើងរបស់លោកសុខ ទូចទេ គឺធ្វេីក្នុងបក្សដោយសុំការអនុញ្ញាតិពីសាលាក្រុង៕



