
ព្រះសីហនុៈ នៅម៉ោង៦៖២៨នាទីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ នេះ អគ្គិសនីខេត្តព្រះសីហនុ សូមធើ្វការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើង PMT333 និងSx35ដើម្បីឲ្យក្រុមការងារពន្លត់អគ្គិភ័យធើ្វការពន្លត់ភ្លើង ដែលឆេះខ្សែកាបិ៍អ៊ីនធឺណេត ហើយឆេះរាលដាលដល់ខ្សែបណ្តាញតង់ស្យុងទាប(LV) ព្រមទាំងឆេះដល់រថយន្តពីរគ្រឿងទៀត ដែលចតនៅក្បែរនោះ។
ហេតុការណ៍ បានធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ ភូមិ០៣ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕








