header ads

Sponsor

ភ្នំពេញៈ មនុស្សប្រុសស្រី ចំនួន២នាក់ បានរងរបួសធ្ងន់ធ្ងរ ត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូឌុបគ្នា ត្រូវរថយន្តហាយឡែនឌ័របុកពេញទំហឹង កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចក្នុងបរិណនកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1U-2930 និងមាននារីម្នាក់ រួមដំណើរជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តហាយឡែនឌ័រ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-2088 បើកបរដោយបុរសម្នាក់ និងប្រពន្ធកូនរួមដំណើរជាមួយ ធ្វើដំណើរចុះពីស្ពានហង្សទៅកើត បំណងបត់ឆ្វេងក៏ជ្រុលបុកម៉ូតូពីទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមនៅមន្ទីរពេទ្យរុស្ស៊ី ចំណែករថយន្ត និងម៉ូតូ ត្រូវសមត្ថកិច្ចមូលដ្ឋានធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post