header ads

Sponsor

ភ្នំពេញៈ សពប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយទាហានថៃបាញ់ស្លាប់នៅក្នុងទឹកដីថៃកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ ត្រូវបានដឹកបញ្ជូនមកដល់គេហដ្ឋាននៃសពនៅ វេលាម៉ោង ១០.១០នាទី យប់ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១៩ ។

ក្រោយពីមានការជំនួបចរចាទ្វេភាគីរវាង កម្ពុជា ថៃ កាលពីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ ដោយភាគីកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ទោ ចន្ទ័ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែន ជួបជាមួយ វរសេនីយ៍ឯក ប្រាក់ ជួបម្លិះផងមេបញ្ជាការយោធា ខេត្តត្រាត ក្នុងទឹកដីប្រទេសថៃ។

ក្នុងជំនួបនេះក៏បានផ្ដោតសំខាន់ទៅលើការទំនាក់ទំនងល្អរវាងគណៈកម្មការព្រំដែនកម្ពុជា-ថៃនិងបានស្នើសុំឲ្យភាគីថៃ បញ្ជូនសាកសពប្រជាពលរដ្ឋខ្មែរដែលទាហានថៃបាញ់ស្លាប់កាលពីថ្ងៃ២៤ មកកម្ពុជាដើម្បីធ្វើបុណ្យ។

ក្នុងជំនួបនេះភាគីខាងយោធាថៃក៏បានយល់ព្រមនឹងធ្វើការបញ្ជូនសាកសពតាមសំណើរបស់ភាគីកម្ពុជា។

សពប្រជាពលរដ្ឋខ្មែរដែលរងគ្រោះនេះត្រូវបានកម្លាំងទំនាក់ទំនងព្រំដែន ជាមួយកម្លាំងកងការពារព្រំដែនលេខ៥០១ ធ្វើការបញ្ជូនទៅដល់គេហដ្ឋាននៃសពដែលស្ថិត នៅក្នុងភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់នៅវេលាម៉ោង១០.១០យប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១៩ នេះ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ ទាហានថៃបានធ្វើការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរដែលចូលកាប់ឈឺក្នុងទឹកដីថៃដោយខុសច្បាប់។

ក្នុងការបាញ់ប្រហារនេះបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរដែលចូលទៅទឹកដីថៃដោយខុសច្បាប់ ស្លាប់១ម្នាក់និងរបួសធ្ងន់១ម្នាក់ ដែលពេលនេះសាកសពអ្នកស្លាប់ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជានៅយប់មិញ ឯអ្នករបួសនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃនៅឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post