header ads

Sponsor

កាលពីសប្តាហ៏មុនក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការប្រកាសជាមួយនឹងការត្រៀមបង្ហាញចំពោះការមកដល់នៃសមាជិករបស់ខ្លួនស៊េរីថ្មីចុងក្រោយនៃត្រកូល Y ម៉ូឌែល vivo Y93។
សម្រាប់ពេលនេះចំពោះស្មាតហ្វូន vivo Y93 នេះនិងមានវត្តមានចេញលក់ជាផ្លូវការនៅលើទីផ្សារចាប់ពីថ្ងៃទី 3 ខែឧសភា នេះតទៅហើយ! ជាមួយនឹងការដាក់លក់នៅលើទីផ្សារក្នុងកញ្ចប់តម្លៃ $169 តែប៉ុណ្ណោះ។ និយាយចំពោះការរចនាបទផ្នែករូបរាងវិញគឺមានលក្ខណៈដូចទៅនឹង Y91&Y91i ដែរ ដោយត្រូវបានបង្ហាញមកជាមួយនឹងចម្រើសពីរពណ៍គឺ ពណ៍ Starry black និង​ ពណ៍ Ocean Bluដែលជាពណ៍កំពង់តែមានការពេញនិយមសម្រាប់មិត្តៗយុវវ័យផងដែរ។ 

ខាងក្រោមនេះជាលក្ខណៈសម្បត្តិមួយចំនួនរបស់ vivo Y93:

  • មានរូបរាងបែប Classic មិនឆាប់នឹងស៊ាំភ្នែក
  • ​មានអេក្រង់ជាប្រភេទឆកបែបតំណក់ទឹក ទំហំ 6.22 អ៊ីញ ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត HD+ លាតសន្ធឹងប្រមាណ 88.6% នៃផ្ទៃខាងមុខ និងមានដង់ស៊ីតេអេក្រង់ 271 ppi
  • ដំណើរការដោយ Android 8.1 Oreo និងស្រោបខ្លួនដោយ FunTouch OS 4.5
  • មាន CPU Octa-Cores, GPU Adreno 505 និងមាន Chipset ប្រភេទ Snapdragon 439
  • ដំណើរការស៊ីមកាតបានពីរ + ទ្រទ្រង់ 4G
  • មានរ៉េមទំហំ 3GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 32GB + ថែមក្រៅបាន 256GB
  • កាមេរ៉ាក្រោយ 2 គ្រាប់ (13MP + 2MP) និងកាមេរ៉ាមុខទំហំ 8MP
  • ប្រព័ន្ធសុវត្ថិភាព: ស្កេនម្រាមដៃនៅផ្នែកខាងក្រោយ + ស្កេនមុខ
  • ថ្ម: 4030 mAh

ដូចនេះសម្រាប់ប្រិយមិត្តរបស់ vivo ដែលមានចំណាប់អារម្មណ៍លើ Y93 នេះលោកអ្នកអាចទៅធ្វើការ​ជាវបានហើយតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post