header ads

Sponsor

ភ្នំពេញ ៖ រហូតមកដល់ថ្ងៃនេះ ករណីចោរគាស់ផ្ទះរបស់​សិល្ប​ករ​ជើងចាស់ផ្នែកអាយ៉ៃ លោក ព្រហ្ម ម៉ាញ លួចទ្រព្យសម្បត្តិ​សរុបលុយសុទ្ធ៥ម៉ឺនដុល្លារ និងសម្ភារៈ​មួយចំនួនទៀត មិនទាន់ទទួលបានលទ្ធផលពីខាងសមត្ថកិច្ចនៅឡើយទេ ខណៈកន្លងមកកាលពី៦ឆ្នាំមុន លោក ព្រហ្ម ម៉ាញក៏ធ្លាប់ត្រូវបានចោរចូលលួចធ្ពក់យកខ្សែក អត់ប្រមាណជា៣ពាន់ដុល្លារម្ដងហើយ។

ក្នុងថ្ងៃនេះដែរ ទី២០ ខែឧសភានេះ លោក ហេង ឡុង តំណាងសមាគមសិល្បករខ្មែរ ក៏បាន​ចុះទៅដល់​គេហដ្ឋាន ដើម្បី​សួរសុខទុក្ខ និងនាំយកនូវ​អំណោយ​ មូលនិធិសិល្បករចាស់​ជរា ដើម្បីឧបត្ថម្ភស្រាប់តែ​បានបង្ហាញនូវ​ភាព​អស់សង្ឃឹម​ចំពោះ​អាជ្ញាធរខណ្ឌ​ទួលគោក សង្កាត់បឹងកក់២ ខណៈដែល​ការបាត់​បង់​លើក​នេះ​មិនមែន​ជាលើកទី១ឡើយ ពោលកាលពី៦ឆ្នាំ​មុនលោកក៏ធ្លាប់ត្រូវចោរ​លួចខ្សែក​មានតម្លៃ​ជាង១ពាន់​ដុល្លារ ផងដែរ តែ​ក្រោយពីប្តឹង​ដល់សមត្ថកិច្ច​ ពុំមានការឆ្លើយតប​ និងចាប់ចោរ​បានទេ រហូត​ពេល​នេះ​បាត់​បង់ជាថ្មី​ សរុបជាប្រាក់​ជាង៥ម៉ឺនដុល្លារ។

ហើយជាមួយគ្នា​នេះលោកក៏បានបង្ហើបប្រាប់ថាតំបន់​ដែលលោករស់នៅនេះ​មិនមែន​តែផ្ទះលោកទេ​ដែលធ្លាប់​បាត់បង់​នោះ អ្នកជិតខាង​ផ្ទះលោកធ្លាប់​ចោរ​បំបាំង​កាយ​លួចម៉ូតូ​២គ្រឿង និងមាន​ទាំង​ចោរ​ចូលដឹកអីវ៉ាន់​ ផង​តែអាជ្ញា​ធរ​ដូចជាមើល​មិនឃើញ និង​អនុវត្ត​ឲ្យ​ត្រឹម​ត្រូវ​​ឲ្យរាស្រ្ត​បានសុខឡើយ។

លោកបានអន់ចិត្ត​ចំពោះ​សមត្ថកិច្ច​ដែល​លើកឡើង​ថា មានតែផ្ទះ​លោកទេ​ដែល​បាត់អីវ៉ាន់​នោះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post