header ads

Sponsor

ភ្នំពេញៈ បន្ទាប់ពីក្រុមអតីតគណបក្សសង្គ្រោះជាតិ (CNRP)នៅតាមបណ្ដាខេត្ត-ក្រុង បានជួបជុំគ្នាពិសារនំបញ្ចុក និងពិភាក្សាគ្នា ដើម្បីត្រៀមទទួលលោក សម រង្ស៊ី នោះ ប្រធានកិត្តិយសរបស់គណបក្សឆន្ទៈខ្មែរ លោក គង់ គាំ បានលើកឡើងថា នេះជាការជួបជុំដើម្បីរៀបចំត្រៀមចូលរួមផែនការផ្តួលរំលំរាជរដ្ឋាភិបាល ដែលហៅថា ជាអំពើសមគំនិតយ៉ាងចំហរ ដែលប្រជាពលរដ្ឋកម្ពុជា ត្រូវតែថ្កោលទោស។

ថ្មីៗនេះក្រុមអតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ នៅតាមតំបន់មួយចំនួន បានជួបជុំគ្នារៀបចំហូបនំបញ្ចុក ក្នុងគោលបំណងត្រៀម ទទួលស្វាគមន៍លោក សម រង្ស៊ី។ ករណីនេះដែរ តុលាការក៏បានកោះហៅអតីតចៅសង្កាត់បក្សនេះ មកសួរនាំជាហូរហែរផងដែរ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក គង់ គាំ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា សិទ្ធិជួបជុំដែលអន្តរជាតិ និងអ្នកជំនាញសង្គមស៊ីវិលកម្ពុជាមួយចំនួនគាំទ្រ គឺផ្សេងពីការជួបជុំរៀបចំអនុវត្តការអំពាវនាវ និងត្រៀមផែនការងើបផ្តួលរំលំរដ្ឋាភិបាល ដែលក្រុមអ្នកនយោបាយ មានដីកាបង្គាប់ឲ្យចាប់ខ្លួន ពីបទក្បត់ជាតិជាអ្នកផ្តើមគំនិត។

លោកថា “ អន្តរជាតិ និងអ្នកជំនាញសង្គមស៊ីវិល ដែលលើកទឹកចិត្ត និងគាំទ្រការជួបជុំ ដើម្បីរៀបចំត្រៀមចូលរួមផែនការផ្តួលរំលំរដ្ឋាភិបាល លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន គឺជាអំពើសមគំនិតយ៉ាងចំហរ ដែលប្រជាពលរដ្ឋកម្ពុជា ត្រូវតែថ្កោលទោស និងគាំទ្រវិធានការ របស់រដ្ឋាភិបាល ដើម្បីបញ្ចៀសមហន្តរាយ និងសោកនាដកម្ម ចំពោះមុខមកលើកម្ពុជាដ៏សុខសាន្ត និងរីកចម្រើនជាលំដាប់នេះ”៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post