header ads

Sponsor

ស្មាតហ្វូនដែលមានកាមេរ៉ាមុខផុសឡើង និងកំពុងមានការពេញនិយមរបស់ vivo ត្រកូល v15 ក្នុងពេលបច្ចុប្បន្ននោះ ពេលនេះក្រុមហ៊ុនបានបន្ថែមជម្រើស ពណ៌ផ្កាឈូកថ្មី (Blossom Pink) ចូលទៅក្នុងទីផ្សារ ព្រមទាំងបានដាក់លក់ជាផ្លូវការចាប់ពីពេលនេះហើយ។

vivo V15 ពណ៌ផ្កាឈូកថ្មីនេះ ពិតជាសាកសមសម្រាប់សុភាពនារីរបស់យើង ដែលនិយមចូលចិត្តពណ៌បែបស៊ីវិល័យ និងមានភាពទាក់ទាញ។ vivo ដាក់លក់ម៉ូឌែល V15 ពណ៌ផ្កាឈូកនេះ នៅក្នុងតម្លៃ $339 អមជាមួយការថែមកាដូមួយចំនួនផងដែរ ដោយវាត្រឹមតែជា Limited Edition ទេ ដែលវានៅមានចំនួនកំណត់ ដូចនេះសម្រាប់សុភាពនារីរបស់យើង ដែលមានបំណងចង់ជាវ វានោះសូមរួសរាន់ឡើង។

គួរបញ្ជាក់ផងដែរថា vivo V15 Blossom Pink នេះមានលក្ខណៈសម្បត្តិមិនខុសពី V15 ផ្សេងទៀតនោះទេ ដែលមានដូចជាៈ
• កាមេរ៉ាមុខផុសឡើង 32 មេហ្គាភិចសែល
• អេក្រង់ធំលាតស្ទើរគ្មានគែម (Ultra FullViewTM Display)
• ទំហំអេក្រង់ 6.53-inch 2340x1080 FHD+
• AI កាមេរ៉ាក្រោយ 3 គ្រាប់
• មុខងារថតព្រាល Portrait 5MP
• មុខងារថតរូបធ្វើឲ្យរូបរាងកាន់តែស្អាត (AI Body Shaping)
• មុខងារថតបានកាន់តែធំទូលាយ 8MP (120°)
• មុខងារថតរូបកាន់តែច្បាស់12MP (24 Million Photosensitive Unities)
• បច្ចេកវិទ្យាស្កេនក្រយៅដៃខាងក្រោយ
• RAM 6GB + ROM 128GB + SD Card up to 256GB
• Jovi: Google Len and Google Assistant
• ដំណើរការម៉ាស៊ីនដោយ (MTK P70 Octa-Core 2.1GHz)
• ថាមពលថ្ម 4000mAh
• បច្ចេកវិទ្យសាកថ្មលឿន (Dual Engine Quick Charging)
• Funtouch OS 9 (Based on Android 9.0)

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post