ព្រះវិហារៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបង្កឡើងដោយម៉ូតូ បុកជាមួយកង់បណ្តាលអោយក្មេងប្រុសម្នាក់រងរបួស នៅចំណុច មុខធនាគារអេស៊ីលីដា ស្ថិតនៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកើតឡើងកាលពីថ្ងៃទី០៦ខែមិនា ឆ្នាំ២០១៩ កន្លងទៅនេះ។
ជនបង្កត្រូវបានគេស្គាល់ថាឈ្មោះ ទូច សម្បត្តិ ភេទប្រុស អាយុ៤០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ឃុំកើតហេតុខាងលើ បានបើកម៉ូតូទៅបុក ក្មេងរងគ្រោះ ឈ្មោះ អៅ តុងហេង ភេទប្រុស អាយុ៧ឆ្នាំ ជាសិស្ស រស់នៅភូមិឃុំជាមួយគ្នាចំពីក្រោយបណ្តាល អោយរងរបួស កំភួនជើង ដៃ និងឈាមច្រមុះ ហើយក៏បានជិះប៉ូតូចេញទៅបាត់ធ្វើដូចជាគ្មាន រឿងអ្វីកើតឡើងទាល់តែសោះ។តាមការអោយដឹងពីលោក ឧត្តមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរង កងពលធំ អន្តរាគមន៍លេខ៣ប្រចាំទឹសទី១ប្រាសាទព្រះវិហារនិងជាអាណាព្យាបាលកុមារារងគ្រោះ បានអោយដឹងថា នៅពេលកើតហេតុ ភ្លាមៗ លោកឧត្តមសេនីយ៍ត្រី ប៉ែន សុធី មេបញ្ជាការរងកងអន្តរាគមន៍រថពាសដែក បញ្ជាការដ្ឋានអង្គរក្ស បានខលមកអះអាងថា ជនបង្ករខាងលើជាកូនចៅរបស់ លោក ហើយសុំអោយសម្របសម្រួលត្រឹមនិង។
ក្រោយមកលោក ឧត្តមសេនីយ៍ទោ ជូ តុងអានជាអាណាព្យាបាលគ្មេងរងគ្រោះ ក៏បានខលមកលោកមេប៉ុស្តិ៍ឃុំស្រអែមសុំអោយទៅពិនិត្យ នៅកន្លែងកើតហេតុប៉ុន្តែ នៅកន្លែងកើតហេតុពុំមានវត្ថុតាងអ្វីឡើយដោយសារតែជនបង្ករក្រោយពេលបុកក្មេងពីក្រោយហើយបានលើកម៉ូតូជិះទៅផ្ទះខ្លួនបាត់ទៅហើយ រីឯក្មេងរងគ្រោះត្រូវបាន អ្នកជិតខាងជួយដឹក យកទៅផ្ទះឲ្យអាណាព្យាបាល។
ក្រោយមកមេប៉ុស្តិ៍ក៏បានទៅដល់ផ្ទះនិងធ្វើលិខិតកោះហៅ១ដងជា២ដងមកហើយតែជនបង្ករមិនចូលខ្លួនមក ដោះ ស្រាយជាមួយនិងក្រុមគ្រួសារជនរងគ្រោះទាល់តែសោះជនបង្ករ បែរជាបដិសេធថា មិនបានទៅចូលរួមដោះ ស្រាយអីនោះទេ រហូតមកទល់ ពេលនេះនៅតែពុំឃើញជនបង្ករចេញមុខ មកដោះស្រាយឡើយ ដោយឃើញតែលោក ឡឹក វិបុលធ្វើការនៅអង្គភាពអង្គរក្ស ជាកូនចៅ លោកឧត្ដមសេនីយ៍ត្រី ប៉ែន សុធី ចេញមុខមកសុំម៉ូតូពីសមត្ថកិច្ចយកទៅវិញ ដោយ អះអាងថាលោកជាម្ចាស់ម៉ូតូតែសមត្ថកិច្ច មិនឲ្យ ដោយពុំមានឯកសារ ណាមួយសម្គាល់ថាជាម៉ូតូនោះជារបស់លោក ឡឹក វិបុល នោះឡើយ។
សូមបញ្ជាក់ថារឿងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើភាគីកុមាររងគ្រោះមិនចង់បានសំណងអ្វី ពីជនបង្ករនោះឡើយ គឺគ្រាន់តែចង់អោយភាគីជនបង្ករចេញ មុខមកសុំទោសនៅ ចំពោះ មុខសមត្ថកិច្ច ក៏ប៉ុន្តែភាគីខាងជនបង្ករមិនព្រមចេញមុខមកសុំទោស បែទៅជាមាន ប្រព័ន្ធហ្វេសប៊ុកមួយឡាយនិយាយ ទម្លាក់កំហុសមកលើ គ្រួសារកុមាររងគ្រោះថាអាង អំណាច កៀបសង្កត់ប្រជាពលរដ្ឋក្រីក្រទន់ខ្សោយទៅវិញ៕