header ads

Sponsor

នៅពេលដែលប្រទេសជាតិមានសុខសន្តិភាព និង កំពុងមានការរីកចម្រើន វាគឺជាពេលវេលាមួយដែលប្រជាពលរដ្ឋគ្រប់រូបងាកមកចាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យាទូរស័ព្ទសម្ភារៈនិយមវិញម្តង ដូចជាទូរស័ព្ទក្តី បន្ទាប់ពីការប្រកបមុខរបរទទួលទានរបស់ពួកគេ ដែលជាកត្តាមួយជម្រុញឲ្យផលិតករទូរស័ព្ទដៃជាច្រើនធ្វើការពន្លឿនលើការផលិតរបស់ខ្លួនឲ្យសមស្របទៅតាមការចង់បានរបស់មនុស្សគ្រប់វ័យ។

អ្នកណាៗក៏ចូលចិត្តថតរូបភាពតាម Camera ទូរស័ព្ទដៃដែរ ព្រោះវាងាយស្រួលទុកដាក់តាមខ្លួន​​ គ្រប់ពេលវេលា និង គ្រប់ទីកន្លែង ប៉ុន្តែការថតរូបច្រើនឬតិចមិនសំខាន់ទេ តែអ្វីដែលសំខាន់គឺការជ្រើសរើសទូរសព្ទ័ដៃដែលមាន Camera ល្អ និងមានស្តង់ដា និងមានបច្ចេកវិទ្យាថតរូប អាចធ្វើឲ្យរូបភាពរបស់លោកអ្នកដែលថតចេញមក មានភាពទាក់ទាញ និង ត្រូវចិត្តរបស់លោកអ្នកថែមទៀតផង។

 នៅលើទីផ្សារទូរស័ព្ទបច្ចុប្បន្ននេះ លោកអ្នកអាចមានជម្រើសច្រើនក្នុងការទិញទូរស័ព្ទយកទៅប្រើប្រាស់ ប៉ុន្តែខ្លួនអ្នកផ្ទាល់ត្រូវទាមទារឲ្យមានការស្វែងយល់ជាមុនសិន មុននឹងទិញទូរស័ព្ទយកទៅប្រើប្រាស់ ថាតើប្រភេទទូរស័ព្ទអ្វីដែលអាចនៅជាមួយអ្នកបានរយៈពេលយូរ និង ធ្វើឲ្យអ្នកសប្បាយចិត្តក្នុងការថតរូបជាលក្ខណៈក្រុមគ្រួសារ ការថតរូបបែបម្នាក់ឯង ទោះបីជាលោកអ្នកស្ថិតនៅទីកន្លែងដែលមានពន្លឺខ្លាំង ឬ កន្លែងដែលមានពន្លឺតិចតួចក្តី។

ក្នុងចំណោមទូរស័ព្ទទាំងអស់នោះសុទ្ធតែមានគុណសម្បត្តិផ្សេងៗគ្នា ដោយក្នុងនោះដែរក៏មាន Brand OPPO គឺជាប្រភេទស្មាតហ្វូនមួយដែលមានការទទួលស្គាល់ពីបណ្តាប្រទេសនៅលើសកលលោក ជាពិសេសតំបន់អាស៊ីយើង ដោយអ្នកណាៗក៏ទទួលស្គាល់អំពីគុណភាព Camera របស់ OPPO ដែរ ថាជាអ្នកជំនាញថតរូប ព្រោះវាអាចថតរូបបានស្អាត និង ច្បាស់ល្អឥតខ្ចោះ ហើយប្រសិនបើថតរូប Selfie វិញឡើងកប់តែម្តង ប្រៀបដូចជាមានអ្នកជំនាញ Make up និង ជាអ្នកជំនាញកែសម្ផស្សរួចជាស្រេចដូច្នោះដែរ។

ទូរស័ព្ទត្រកូល F មួយម៉ូឌែលទៀតហើយ បានបង្ហាញខ្លួនយ៉ាងស្រស់សង្ហាជាមួយនឹងកាមេរ៉ាក្រោយភ្លោះ 48MP+5MP និង កាមេរ៉ាមុខទំហំ 16MP អមមកជាមួយមុខងារ​ AI Beauty 2.1 ដែលមានឈ្មោះថា F11 ជាប្អូនពៅរបស់ F11 Pro តែម្តង។  ម៉ូឌែល F11 នេះ ក៏មិនធម្មតាដែរ រូបរាងវាឡើងឡូយ សមត្ថភាពក៏កប់ដែរ ក្នុងការថតរូបភាព ម្យ៉ាងវិញទៀតប្រសិនបើសួរថាតើទូរស័ព្ទ  ម៉ូឌែលណាខ្លះដែលបំពាក់ Camera ទំហំ 48MP  ហើយបានដាក់លក់នៅលើទីផ្សារ និង មានសន្ទុះគាំទ្រខ្លាំងជាងគេនាពេលបច្ចុប្បន្ននេះ ? ច្បាស់ណាស់ គឺមានតែប្រេន OPPO តែមួយគត់ អីញ្ជឹងនៅចាំអីទៀត ទៅទិញកូនពៅត្រកូល F ទាំងអស់គ្នាចាប់ពីអីឡូវទៅ ដោយតម្លៃត្រឹមតែ 299$ ប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post