header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ ធ្វើសកម្មភាពលួចម៉ូតូម៉ាកស៊ុយសាគីនិច របស់បុរសម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី២ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១និង២៧នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ ២៦H ផ្លូវលេខ៤៥BT ក្រុមទី៥ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុក សុវណ្ណារ៉េត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន), ទី២មានឈ្មោះ អ៊ុច សុវណ្ណនី ហៅនុយ មុខរបរជាផ្សារដែក ស្នាក់នៅក្នុងភូមិជាមួយគ្នា, និងបក្ខពួក២នាក់កំពុងរត់គេចខ្លួន។ ចំណែកជនរងគ្រោះឈ្មោះ ណយ ប្រភា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅក្នុងភូមិកើតហេតុ ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីនិច ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CV-0114 ជារបស់ជនរងគ្រោះ ។

សមត្ថកិច្ច បានប្រាប់អោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ូតូម៉ាកស៊ុយសាគីនិច (Suzuki Nex) ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CV-0114 មកទុកខាងមុខផ្ទះហើយចូលសម្រាន្តក្នុងផ្ទះ ដោយបានទុកកូនសោម៉ូតូនៅក្នុងផ្ទះ។ លុះដល់ម៉ោងកើតហេតុជនរងគ្រោះបានភ្ញាក់ពីដំណេកមកមើលម៉ូតូ ស្រាប់តែបាត់តែម្តង ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបឹងទំពុនទី២ ឲ្យជួយស្វែងរក ដោយស្រាវជ្រាវតាមប្រព័ន្ធ GPS ឃើញសញ្ញានោះបង្ហាញទីតាំង រហូតដល់ម៉ោង០៩:៣០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ទើបប្រទះឃើញជនសង្ស័យ៤នាក់ កំពុងជិះម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌ស របស់ជនរងគ្រោះ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ក៏ត្រូវសមត្ថកិច្ចដេញតាមចាប់ឃាត់ខ្លួន បាន២នាក់តែម្តង ចំណែកបក្ខពួក២នាក់ទៀត គេចខ្លួន បាត់ស្រមោល ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុនទី២ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post