ភ្នំពេញៈ មានការ​ស្រែកឆោឡោ ផ្អើ​លពេញភូមិ បន្ទាប់ពីប្រទះឃើ​ញបុរសម្នាក់ ចងកសម្លាប់ខ្លួន មិនដឹងតាំងពីពេលណា នៅមុខផ្ទះជួល ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើ​ងកាលពី​វេលាម៉ោងជិត៧យប់ ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅខាងក្រោយមន្ទីរពេទ្យ សម្ភពក្បាលថ្នល់ ស្ថិតក្នុងភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

សពឈ្មោះ កុសល ពិសី ភេទប្រុស អាយុ២៧ឆ្នាំ សព្វថ្ងៃរស់នៅជាមួយអ៊ុំ មុខរបរមើលការខុសត្រូវផ្ទះជួលរបស់អ៊ុំខ្លួន នៅចំណុចខាងក្រោយមន្ទីរពេទ្យក្បាលថ្នល់ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើ​តអ្នកជិតខាង បានឃើញបុរសខាងលើ​ មិនដឹងនិយាយទូរស័ព្ទជាមួយអ្នកណាទេ ដោយទឹកមុខក្រៀមក្រំ ហើ​យអ្នកជិតខាងបានគិតថា ទំនងជាមានវិបត្តិអ្វីមួយទើ​បមិនហ៊ានសួរនាំអ្វីទេ។ លុះមកដល់ម៉ោង៦ល្ងាចថ្ងៃដដែលនេះ ស្រាប់តែនារីម្នាក់ឈ្មោះ​ ចិត្តា អាយុ២២ឆ្នាំ មុខរបរសិស្ស បានបើ​កទ្វារមកឃើ​ញបុរសខាងលើ បានចងកសម្លាប់ខ្លួន លើដើ​មខ្នុរស្លាប់បាត់ទៅហើយ មិនដឹងតាំងពីម៉ោងប៉ុន្មានទេ ទើ​បមានការភ្ញាក់ផ្អើ​លឆោឡោពេញភូមិ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ធានប៉ុស្តិ៍ចាក់អង្រែលើ​ ចុះមកត្រួតពិនិត្យកន្លែងកើ​តហេតុខាងលើ​។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដល់ផ្ទះកើតហេតុ ដើម្បីត្រួតពិនិត្យ និងកោសលវិច្ច័យទៅលើសាកសពរបស់បុរសរងគ្រោះ បានបញ្ជាក់ថា នាងពិតជាបានស្លាប់ ដោយសារ តែ ការចងកធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាកដមែន ទើបប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor