នៅក្នុងនាមជាក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនឈានមុខគេ vivo រួមជានឹងក្រុមការងារ PUBG MOBILE ដែលជាហ្គេមល្បីល្បាញបំផុតរបស់អាស៊ីអាគ្នេយ៍រួមាន RRQ Athena ពីប្រទេសថៃ បានបើកការប្រកួត PUBG MOBILE Star Challenge 2018 ដែលមានអ្នកចូលរួមទូទាំងពិភពលោក ដែលនឹងចាប់ផ្តើមការប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួត PUBG MOBILE Club Open SEA League 2019 (PMCO 2019 SEA League) កាលពីទី 8 ខែឧសភា ឆ្នាំ 2019នេះ។ ដែលមាន 24 ក្រុមមកពីតំបន់អាស៊ីអាគ្នេយ៍ចំនួន 5 ដោយបានប្រើប្រាស់នូវការប្រកួតស្មាតហ្វូនរបស់ក្រុមហ៊ុន Vivo ដើម្បីដណ្តើមពានរង្វាន់ SEA Championship នេះ។ រង្វាន់នៃជ័យលាភីនៃ PUBG MOBILE Star Challenge 2018 គឺទទួលរហូតដល់ទៅ 2.5 លានដុល្លារអាមេរិក។


ស្មាតហ្វូនរបស់ក្រុមហ៊ុន vivo នេះ នឹងជាអាវុធផ្លូវការ មានសមត្ថភាណដ៏ខ្លាំងក្លាសម្រាប់អ្នកលេងហ្គេមជាច្រើន ដែលធ្វើការប្រកួតដែលមិនត្រឹមតែមានការជួបជុំសម្រាប់ការញាំអាហារ Chicken Dinner នោះទេ គឺមានកម្មវិធីផ្សេងៗជាច្រើនក្នុងរួមមានរង្វាន់ផងដែរ។ នៅក្នុងភាពជាដៃគូលក្ខណៈសកលនេះ ក្រុមហ៊ុន vivo គឺអាចធ្វើការពង្រឹងទៅលើការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងការនាំយកនូវបទពិសោធន៍នៃការលេងហ្គេមសម្រាប់អ្នកគាំទ្រជាច្រើន ប៉ុន្តែវាក៏សម្រេចនូវមហិច្ឆិតារបស់ខ្លួនក្នុងការកំណត់នូវភាពច្នៃប្រឌិត និងការបង្កើតនូវអនាគតសម្រាប់កីឡាឧស្សាហកម្មអេឡិចត្រូនិច eSports។

បន្ទាប់ពីព្រឹត្តិការណ៍នៃការប្រកួត PMCO 2019 SEA League មក ក្រុមហ៊ុន vivo គឺបានស្ថិតនៅក្នុងជួរមុខគេក្នុងការជម្រុញទៅលើកីឡា eSports នេះនៅក្នុងតំបន់តាមរយៈការផ្តល់នូវផលិតផលសម្រាប់ការលេងហ្គេមកម្រិតខ្ពស់។ នៅក្នុងការបើកដំណើរការនូវព្រឹត្តិការណ៍នេះ ក្រុមហ៊ុន vivo បាននិយាយថា “ការសហការជាមួយនឹង  PUBG MOBILE នេះ គឺជាសមិទ្ធិផលដ៏សំខាន់មួយសម្រាប់ពួកយើងក្នុងការបញ្ជាក់ថា នេះ គឺជាហ្គេមទូរស័ព្ទដែលឈានមុខគេក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុន  Tencent Games និង PUBG Corporation ដែលមានអ្នកគាំទ្រច្រើនជាង 200 លាននាក់នៅក្នុងប្រទេសចិន កូរ៉េ និងជប៉ុន។


យើងពិតជាមានក្តីរំភើបមែនទែន ដែលចាប់ផ្តើមនូវព្រឹត្តិការណ៍ PMCO 2019 SEA League នៅថ្ងៃនេះ ហើយនឹងផ្តល់នូវសិទ្ធិអំណាចជាច្រើនសម្រាប់អ្នកលេងហ្គេមជាច្រើនផងដែរតាមរយៈការសហការដ៏មានអត្ថន័យនេះ។ និយាយទៅនេះ គឺពិតជារឿងដ៏រំភើបបំផុតសម្រាប់យើង។” V15 Pro គឺជាស្មាតហ្វូនផ្លូវការសម្រាប់ព្រឹត្តិការណ៍ PMCO 2019 SEA League នេះ ហើយវាធានាទៅលើការលេងហ្គេមដ៏ខ្លាំងក្លាដែលគ្មានដែនកំណត់នោះទេ។ សម្រាប់ម៉ាស៊ីន Multi-Turbo Engine របស់វាមានកម្លាំងខ្លាំងក្លានៅក្នុងការលេងហ្គេមធំៗ ក្រាហ្វិកខ្ពស់នោះ។ វាមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Center Turbo, Net Turbo, Cooling Turbo, AI Turbo និង Game Turbo ដើម្បីធ្វើការធានាទៅលើការលេងហ្គេមកាន់តែរលូននោះ។ សម្រាប់អេក្រង់កម្រិត Ultra FullView™ Display របស់ស្មាតហ្វូន V15Pro នេះផ្តល់នូវការលេងហ្គេមដែលគ្មានការរំខាន ការទស្សនាកាន់តែអស្ចារ្យ និងការយកឈ្នះដៃគូសត្រូវបានយ៉ាងងាយថែមទៀតផង។

អ្នកប្រហែលជាធ្លាប់ស្គាល់មុខនូវក្រុមជាច្រើនដែលអាចមានសមត្ថភាពឡើងទៅកាន់ការប្រកួត PMCO 2019 SEA League នេះ។ សម្រាប់  RRQ Athena មកពីប្រទេសថៃ គឺមានអ្នកគាំទ្រច្រើន ហើយយើង នឹងបានឃើញនូវសមត្ថភាពនៃការលេងហ្គេមរបស់ក្រុមនេះផងដែរ។ សម្រាប់ព្រឹត្តិការណ៍ប្រកូត PMCO 2019 SEA League នេះ គឺមានរយៈពេលប្រកួត 5 ថ្ងៃជាមួយនឹងរយៈពេល 5 សប្តាហ៍។ វាក៏មាន 20 ក្រុមមកពីវគ្គផ្តាច់ព្រ័ត្រជម្រើសជាតិជាមួយនឹងក្រុម ៤ ផ្សេងទៀតដែលបែងចែកជា 3 Groups (8 ក្រុមប្រកួតក្នុងមួយ Group) ។ ក្នុងដំណាក់កាលនៃការប្រកួត PMCO 2019 SEA League នេះ ក្រុមចំនួន 4 ដែលមានពិន្ទុខ្ពស់ជាងគេមកពីតំបន់ផ្សេងៗអាចចូលរួមសម្រាប់វគ្គផ្តាច់ព្រ័ត្រនៅ PMCO 2019 SEA League Grand Finals នេះ។ វាមិនរាប់បញ្ចូលនូវក្រុមចំណាត់ថ្នាក់លេខ ១ ចំនួន ៤ តំបន់ ក្រុមកំពូលទាំង 12 នៅក្នុង PMCO 2019 SEA League ដែលនឹងចូលរួមនៅវគ្គផ្តាច់ព្រ័ត្រ PMCO 2019 SEA League Grand Finals នេះ។


ព្រឹត្តិការណ៍ PMCO 2019 នឹងបញ្ចប់នៅក្នុងខែកក្កដាខាងមុខនេះ ខណៈពេលដែលក្រុមកំពូល 16 ក្រុមនឹងធ្វើការប្រកួតនៅវគ្គបញ្ចប់ Spring Split Global Finals ក្នុងទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់។ សម្រាប់ព្រឹត្តិការណ៍ Fall Split នឹងមានគម្រោងសម្រាប់ឆ្នាំក្រោយ។ សម្រាប់ព្រឹត្តិការណ៍ PMCO 2019 Spring Split ចាប់ផ្តើមនៅក្នុងខែមីនាជាមួយនឹងក្រុមជាង 30000 ក្រុមមកពីជុំវិញពិភពលោកដែលមានសមត្ថភាពមកដល់វគ្គនេះ ហើយពួកគេក៏មានឱកាសក្នុងការរកពិន្ទុបានសម្រាប់វគ្គ Spring Split Group Stage ក្នុងតំបន់ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor