Page Nav

HIDE

Grid

GRID_STYLE

Recent in Sports

FALSE

Classic Header

{fbt_classic_header}

Top Ad

Sponsor Sponsor

ទើបចេញពីគុក ឆក់កាបូបស្ត្រីម្នាក់ គេចខ្លួនអត់រួ​ច ចូលគុកវិញដដែល​

អានផ្សេងទៀត

ភ្នំពេញៈ មុខសញ្ញាឆក់២នាក់ ទើបចេញពីគុក មិនព្រមរកការងារធ្វើ​ទេ បែរជាមិនរាងចាល  ប្រព្រឹត្តិអំពើ​សង្គមស្អប់ខ្ពើ​ម ចេញឆក់កាបូបស្ត្រីម្នាក់ កំពុងជិះម៉ូតូមកពីលេងផ្ទះបងប្អូននៅម្តុំលូ៥ ត្រឡប់ទៅផ្ទះជួលភូមិទួលពង្រ តែនាងស្រែកឆោឡោ ផ្អើ​លកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ប្រដេញតាមចាប់ឃាត់ខ្លួនបានទាំង២នាក់។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើ​លនេះ កើតឡើង​កាលវេលាម៉ោង៩៖៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ទីប្រជុំជន ផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ជាមុខសញ្ញាចាស់ ទើបចេញពីពន្ធនាគារ ទី១.ឈ្មោះ បឿន រ៉ាម៉ន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ទី២.ឈ្មោះ ហាន ហាច ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។

ចំណែកជនរងគ្រោះឈ្មោះ ជា លីម ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មធ្យោបាយជិះធ្វើសកម្មភាព ម៉ូតូម៉ាកហុងដា ឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១GL-4838 ជារបស់ជនសង្ស័យ។ ចំពោះទ្រព្យសម្បត្តិ ក្នុងកាបូបជនរងគ្រោះ មានប្រាក់ដុល្លារ១៥៣ដុល្លារ, ប្រាក់រៀល ៣០,០០០រៀល ,ទូរស័ព្ទដៃម៉ាក Techno មួយគ្រឿង និង កាបូបដៃក្រហមចំនួន១ បានដកហូតពីជនសង្ស័យ និងបានប្រគល់ឲ្យជនរងគ្រោះវិញផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ប្រគល់ឲ្យផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ  ដើម្បីសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំចាត់ការតាមនីតិវិធី ៕

Sponsor