Sponsor

ភ្នំពេញៈ ខណៈមេឃ​កំពុងមានភ្លៀងធ្លាក់ខ្លាំង លាយលំជាមួយខ្យល់កន្ត្រាក់ បោកបក់ប៉ើងដំបូលស័ង្កសី ការដ្ឋានសំណង់មួយកន្លែង ធ្លាក់លើ​ទីធ្លាក្បែរនោះ បណ្ដាលឲ្យ​សង្កត់លើមនុស្ស របួសធ្ងន់ស្រាល៣នាក់​ ហើយ​រថយន្តជាច្រើ​នគ្រឿង កំពុងជាប់ក្រោមដ៏បូលដ៏ធំនេះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមកម្មករ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះទៅកន្លែងកើ​តហេតុ និងទាក់ទង រថយន្តសង្គ្រោះបន្ទាន់ មកដឹកយកទៅសង្គ្រោះផងដែរ ។

គ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ប៉ើងដំបូលស័ង្កសីខាងលើ​នេះ កើ​តឡើ​ងនៅវេលាម៉ោង១៖២០នាទីរសៀល ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ភូមិពាម  សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា បុរសរងគ្រោះ  មានអាយុជាង៤០ឆ្នាំ  មិនទាន់ស្គាល់អត្តសញ្ញាណទេ  ត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជន សួគា៍  មកដឹកយកទៅសង្គ្រោះហើ​យ  នៅកន្លែងកើ​តហេតុ  កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ព្រៃស  និងកម្លាំងអធិការដ្ឋានខណ្ឌដង្កោ  កំពុងចេញជួយអន្តរាគមន៍៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor