header ads

Sponsor

បន្ទាយមានជ័យៈ កម្លាំង​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងកម្លាំង​ស្នាក់ការ៥៦៨ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការ និងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការក្រុង ក្រោមការបញ្ជាផ្ទាល់របស់លោក តេង សាម៉ៃ ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបទីតាំងជួញដូរគ្រឿងញៀន ក្នុង​ខារាអូខេ AJR ឃាត់ខ្លួនជនសង្ស័យ៩នាក់​ ពាក់ព័ន្ធករណីរក្សាទុកជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៩៖៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ក្នុង​ខារាអូខេ AJR ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតដល់ ម៉ោង១៖៣០នាទីរំលងអធ្រាត្រថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ទើបប្រតិបត្តិការបានបញ្ចប់។

ជនសង្ស័យទាំង៩នាក់នោះ ១.ឈ្មោះ សេង គឹមសៀ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ លក់អី​វ៉ាន់​ផ្សារថៃ ទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះ ស៊ី សំណាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៣.ឈ្មោះ ស៊ី ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ផ្សាររ៉ុងក្លឿ ប្រទេសថៃ។ ៤.ឈ្មោះ រស់ ភារុណ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅបណ្តោះអាសន្ន ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ម្ចាស់ទីតាំងAJR)។ ៥.ឈ្មោះ ណាង ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ លក់អី​វ៉ាន់ផ្សារថៃ ទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (អ្នកប្រើប្រាស់គ្រឿងញៀន)។ ៦.ឈ្មោះ ហេង ឡៃហួរ ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅ ភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (អ្នកប្រើប្រាស់គ្រឿងញៀន)។ ៧.ឈ្មោះ ពេជ្រ វណ្ណឌី ភេទប្រុស អាយុ៣៣ឆ្នាំ  ទីលំនៅ ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (អ្នកប្រើប្រាស់គ្រឿងញៀន)។ ៨.ឈ្មោះ ខាត់ សុខា ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅ ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (អ្នកប្រើប្រាស់គ្រឿងញៀន)។ ៩.ឈ្មោះ សាំង ហេងចន្តា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (អ្នកប្រើប្រាស់គ្រឿងញៀន)។

វត្ថុតាងដកហូតបានរួមមាន ៖ -ម្ស៉ៅពណ៌សថ្លាចំនួន១១២ថង់តូច -គ្រាប់ថ្នាំម៉ាកហ្វាយៗចំនួន៣១គ្រាប់ -ថ្នាំគ្រាប់ពណ៌ខៀវចំនួន១១៤គ្រាប់ -ថ្នាំគ្រាប់ពណ៌លឿងចំនួន៥៩គ្រាប់ -ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន១១៤គ្រាប់ -ថ្នាំគ្រាប់ពណ៌កាហ្វេចំនួន១៨គ្រាប់ និង១កំណាត់ -ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន១៣គ្រាប់ -ថ្នាំក្រវីប្រភេទទឹកចំនួន១៣ដប - ថ្នាំប្រភេទកេតាមីនទឹកចំនួន១៥១ដប -អាវុធខ្លីប្រភេទ Sig Sauerចំនួន១ដើម, បង់ចំនួន១ និងគ្រាប់កាំភ្លើងខ្លីចំនួន៦៣គ្រាប់ -រថយន្តចំនួន១គ្រឿងម៉ាកធុនត្រា​ ពណ៌ស្ករ ពាក់ស្លាកលេខ ភ.ព2AK.9119 (មធ្យោបាយសំរាប់ប្រព្រឹត្តិបទល្មើស) -ម៉ូតូចំនួន២គ្រឿង ម៉ាកPCX ពណ៌ស-ក្រហម គ្មានស្លាកលេខ(មធ្យោបាយសម្រាប់​ប្រព្រឹត្តិបទល្មើស) និងម៉ាកស្កុបពី ពណ៌ស គ្មានស្លាកលេខ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថតាងខាងលើនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ​ក្រុងប៉ោយប៉ែត កំពុង​កសាងសំណុំរឿងបញ្ជូនទៅតុលាការ​ចាត់ការតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post