header ads

Sponsor

ព្រៃវែងៈ ប្ដីប្រពន្ធ១គូ ត្រូវបានសមត្ថកិច្ច​ខេត្តព្រៃវែង ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ចាត់ការតាមច្បាប់ បន្ទាប់ពីអ្នកទាំង​កឹប​កេងបន្លំលួច​យកលុយជាង១១ម៉ឺនដុល្លារ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK សាខាខេត្ត​ព្រៃវែង កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យជាប្រពន្ធ​ឈ្មោ សោម អង្គា អាយុ២៨ឆ្នាំ ប្រធានហិរញ្ញឹក AMK ប្ដីឈ្មោះ សុខ សុភារ៉ា អាយុ៣០ឆ្នាំ មុខរបរលក់គ្រឿងម៉ាស៊ីននៅភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួយ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ប៉ុក គង្គារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ជាប្រធានសាខា AMK ខេត្តព្រៃវែង។

សមត្ថកិច្ច បានបញ្ជាក់ថា ដំបូងឡើយ​ ជនសង្ស័យជាប្តី ចាញ់ល្បែងនៅភ្នំពេញអស់លុយ ហើយក៏បែកគំនិតឲ្យប្រពន្ធខ្លួន ដែល​ធ្វើការនៅ AMK ជាប្រធានហិរញ្ញឹកផងនោះ លួចកឹបកេងយកលុយបានចំនួន ១១៥៤០០ ដុល្លារអាមេរិក ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post