header ads

Sponsor

(ខេត្តស្វាយរៀង)៖ ករណីចោរចូលលួចម៉ូតូទាំងកណ្តាលថ្ងៃចោរនោះជាជនជាតិយួន បានចូលលួចម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥សារី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BN7602 របស់ជនរងគ្រោះឈ្មោះ គឹម ស៊ុងភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
ករណីចោរលួចម៉ូតូនេះកើតឡើងវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៦ មិថុនា ២០១៩ នៅចំណុចកែងភ្លើងស្តុបជាប់របងបន្ទាយទាហ៊ានប្រតិបត្តិកាសិករងស្វាយរៀង ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង។


បើតាមជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូមកពីរផ្សារវាលយន្តត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះកើតហេតុខាងលើ ក៏ទុកម៉ូតូក្នុងផ្ទះខាងមុខដោយមិនបានដកសោរចេញពីម៉ូតូទេ ហើយបានដាក់មូកសុវត្តិភាពនៅលើដៃម៉ូតូដោយប្រញ៉ាប់ប្រញ៉ាលយកកូនទៅមុជទឹកទៅរៀន ដោយមើលម៉ោងគឺម៉ោង១ជាងគឺដល់ពេលជូនកូនទៅរៀន។ ខណៈយកកូនទៅមុជទឹកនៅក្នុងបន្ទប់ទឹកក្នុងផ្ទះខាងក្រោយប្រហែលជា១៥នាទីចេញពីបន្ទប់ទឹកមកវិញស្រាប់តែបាត់ម៉ូតូតែម្តង។

សមត្ថកិច្ចនគបាលក្រុងស្វាយរៀងបានឲ្យដឹងថា: តាមការបំភ្លឺរបស់សាក្សីចំនួន០២នាក់ទី១,ឈ្មោះសេក ស៊ុនរី  ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរកែងខាងកើតស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងឈ្មោះ ឈុន ដានីភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមេផ្ទះ បានធ្វើការបំភ្លឺជូនសមត្ថកិច្ចថា នៅចន្លោះវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ទៅ១រសៀល មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ពាក់អាវយឺតពណ៌សដៃខ្លី ស្លៀកខោកាប៊យ ជាជនជាតិវៀតណាម បានដើរមកសួរពួកគាត់ដោយកាយវិការផងក្នុងន័យនិយាយភាសាខ្មែរមិនច្បាស់ ថាផ្លូវណាទៅប្រទេសវៀតណាម ពួកគាត់បានចង្អុលប្រាប់ផ្លូវឲ្យទៅកើត បុរសខាងលើពុំបានទៅតាមការចង្អុលបង្ហាញរបស់ពួកគាត់ទេ គាត់ដើរទៅខាងលិចត្រង់ តាមផ្លូវខាងត្បូងស្នងការដ្ឋាននគរបាលខេត្ត ឆ្ពោះទៅខាងលិចតាមផ្លូវស្តុប។


យោងតាមការស្រាវជ្រាវនៅកន្លែងកើតហេតុនិងជុំវិញកន្លែងកើតហេតុ ជាពិសេសតាមការបំភ្លឺរបស់សាក្សីពីរនាក់ខាងលើ សមត្ថកិច្ចយើងបានធ្វើការសន្និដ្ឋានថា មុខសញ្ញាដែលធ្វើសកម្មភាពលួចម៉ូតូខាងលិចភ្លើងស្តុបនោះ គឺសង្ស័យជាប់ពាក់ព័ន្ធមុខសញ្ញាលួចគាស់ដំបូលពីបន្ទប់ឃុំខ្លួន បណ្ដោះអាសន្ន របស់ការិយាល័យព្រហ្មទណ្ឌនគរបាលខេត្តស្វាយរៀង។


បច្ចុប្បន្នកម្លាំងសមត្ថកិច្ចនគរបាលក្រុង សហការជាមួយកម្លាំងចុះពង្រឹងក្រុងស្វាយរៀងនិងការិយាល័យជំនាញ តាមរកចាប់ខ្លួនមុខសញ្ញានេះហើយ។
បើតាមមន្រ្តីនគបាលម្នាក់បានបង្ហើបឲ្យដឹងថា ជនសង្ស័យដែលលួចគាស់ដំបូលបន្ទប់ឃុំខ្លួនបណ្តោះអាសន្នរបស់ការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគបាលខេត្ត នោះគឺជាជនជាតិវៀតណាមឈ្មោះ ម៉ាយ កុងទឹងអាង ដែលបានធ្វើសកម្មភាពកាច់សោរម៉ូតូនៅក្រុងបាវិត ហើយត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌស្នងការដ្ឋាននគបាលខេត្ត ហើយបានគាស់ដំបូលបន្ទប់ឃុំខ្លួនគេចខ្លួនបាត់ ។


សូមរំលឹកផងដែរកាលពីវេលាម៉ោង០៦និង១០នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់គឺជាមុខសញ្ញាចោរលួចម៉ូតូ០១គ្រឿងម៉ាកSIRIUS ពណ៌ក្រហម-ខ្មៅ ពាក់ស្លាកលេខ 62-P1 452.03 (ស្លាកលេខវៀតណាម)ជារបស់ជនរងគ្រោះជាជនជាតិខ្មែរកាលពីម៉ោង៥នឹង៣០នាទីព្រឹកថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៩នៅចំណុចភូមិអង្គសាលាសង្កាត់ព្រៃអង្គុញ ក្រុងបាវិតខេត្តស្វាយរៀង ។


ជនសង្ស័យមានឈ្មោះម៉ាយ កុងទឹងអាង(MAI CONG TUAN ANH)ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចាំវាំងហាយ ឃុំកូយ៉ូវ ស្រុកកូយ៉ូវខេត្តតៃនិញប្រទេសវៀតណាម ។
ចំណែកម្ចាស់ម៉ូតូឈ្មោះ សេក ភ័ត្រ្តា ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអង្គរសាលា សង្កាត់ព្រៃអង្គុញក្រុងបាវិតខេត្តស្វាយរៀង ។


សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគបាលខេត្តចាត់ការតាមនីតិវិធី ស្រាប់តែនៅថ្ងៃទី២៦ មិថុនា ២០១៩ វេលាម៉ោង១រសៀលបានឡើងគាស់ដំបូលបន្ទប់ឃុំខ្លួនបណ្តោះអាសន្នចេញទៅបាត់ ហើយចេញរួចពីបន្ទប់ឃុំឃាំងរួច ក៏លួចម៉ូតូប្រជាពលរដ្ឋក្បែនោះគេចខ្លួនបាត់ទៀត ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post