header ads

Sponsor

រតនៈគិរី៖ ស្ត្រីវ័យចំណាស់ម្នាក់ បានវាយធ្វើបាបចៅប្រុសបង្កើតដែលមានអាយុទើបតែ ១៨ខែ ដោយនឹងអំបោស ដោយគ្រាន់តែចៅយំមិនព្រមលួងទេ គឺប្រើហិង្សាជាងសត្វធាតុទៅទៀត ។

ស្ត្រីចិត្តកំណាចខាងលើមានឈ្មោះ លី ដារ៉ុង អាយុ៤៤ឆ្នាំ ជាជនជាតិខ្មែរ មុខរបរជាមេផ្ទះ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនក្រមុំ ខេត្តរតនៈគិរី ហើយក្មេងរងគ្រោះមានឈ្មោះ ឃឹម រាជ ភេទប្រុស អាយុ១៨ខែ រស់នៅជាមួយជីដូនខាងលើ។

នេះបើតាមប្រភពព័ត៌មានបានឱ្យដឹងថា កន្លងមកឪពុកម្ដាយក្មេងរងគ្រោះបានលែងលះគ្នា ហើយក្មេងប្រុសនេះបានមករស់នៅជាមួយឪពុកបង្កើតរបស់ខ្លួន។ នៅថ្ងៃកើតហេតុឪពុកក្មេងរងគ្រោះ បានចេញទៅធ្វើការដោយបានទុក្ខកូនប្រុសឱ្យនៅជាមួយម្ដាយបង្កើតរបស់ខ្លួន លុះត្រឡប់មកពីធ្វើការវិញក៏ប្រឡែងលេងនឹងកូន ក៏បានប្រទះឃើញមានស្នាមជាំពេញទាំងខ្លួនកូនប្រុស ហើយក៏បានសួរម្ដាយទើបធ្លាយថាជារឿងហិង្សា។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post