header ads

Sponsor

ភ្នំពេញៈ កម្លាំងនគរបាលនគរបាលប៉ុស្តិ៍មនោរម្យ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ជាអ្នកធ្វើដំណើរតាមបណ្ដោយមហាវិថីកម្ពុជាក្រោម មើលស្លាកសញ្ញាចរាចរណ៍ និងចូលរួមគោពរស្លាកសញ្ញាទាំងអស់គ្នា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងករណីគ្រោះចរាចរណ៍ដោយកត្តាមនុស្ស។

ពាក់ព័ន្ធបញ្ហានេះ លោកអនុសេនីយ៍ឯក ខែម សំអាង នាយនគរបាលប៉ុស្តិ៍មនោរម្យ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកវរៈសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា ឲ្យកម្លាំងនគរបាលប៉ុស្តិ៍មនោរម្យ បានដាក់គោលដៅនៅចំណុចស្តុបថ្មដានេះ ដើម្បីត្រួតពិនិត្យច្បាប់ចរាចរណ៍ លើអ្នកបើម៉ូតូមិនពាក់មួកសុវត្ថិភាព និងមិនដាក់កញ្ចក់មើលក្រោយ ហើយមួយទៀតលើអ្នកបើកយានយន្តគ្រប់ប្រភេទដែលមិនគោរពស្លាកសញ្ញាហាមបត់ឆ្វេង (ដែលមន្ទីរសាធារណៈការបានដាក់នាពេលកន្លងមក) ហើយអ្នកធ្វើដំណើរតាមមហាវិថីកម្ពុជាក្រោម ពីផ្សារផ្មីមកដល់ស្តុបថ្មដា គឺមិនអាចបត់ឆ្វេងមកតាមបណ្ដោយផ្លូវសុកហុក បាននោះទេ តែបើបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមបណ្ដោយមហាវិថីកម្ពុជា ពីចំណុចស្តុបណានជីងមកដល់ចំណុចស្តុបថ្មដាដូចគ្នា គឺអាចបត់ស្តាំ មកតាមបណ្ដោយផ្លូវសុកហុកបាន។

លោកនាយប៉ុស្តិ៍នគរបាលមនោរម្យ បានបញ្ជាក់ផងដែរថា ចំពោះការផាកពិន័យ គឺកម្លាំងនគរបាលប៉ុស្តិ៍បាន ធ្វើកំណត់ហេតុដកហូតម៉ូតូបណ្តោះអាសន្ន ហើយឲ្យពួកគាត់ទៅបង់ប្រាក់ពិន័យនៅអធិការដ្ឋាននគរបាលខណ្ឌមករា ដើម្បីយកម៉ូតូមកវិញ។

ពាក់ព័ន្ធបញ្ហានេះ លោកវរៈសេនីយ៍ទោ ហ័ន វិបុល អធិការរង ទទួលផែនសណ្ដាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឲ្យដឹងថា នៅចំណុចស្តុបភោជនីយដ្ឋានថ្មនេះ គឺខាងជំនាញមន្ទីរសាធារណៈការរាជធានីភ្នំពេញ បានតំឡើងស្លាកសញ្ញា ចរាចរនៅចំណុច មហាវិថីកម្ពុជាក្រោម កែងផ្លូវសុខហុកនេះ បានរយៈពេលជិត១ឆ្នាំ មកហើយតាំងពីដើមខែសីហា ឆ្នាំ២០១៨ ហាមអ្នកធ្វើតាមបណ្ដោយមហាវិថីកម្ពុជាក្រោម មកពីផ្សារធំថ្មី មិនអាចបត់ឆ្វេង បានឡើយ ដោយអនុញ្ញាតឲ្យធ្វើដំណើរទៅមុខត្រង់និងបត់ស្ដាំបាន។

គួរំលឹកផងដែរ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៩ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរភេទ អាជ្ញាធរដែនដីទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតហើយ ក្នុងកិច្ចប្រជុំនោះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានដាក់ចេញនូវវិធានឲ្យកម្លាំងពាក់ព័ន្ធ ការពិនិត្យទៅលើការកកស្ទះចរាចរណ៍ ដើម្បីរកវិធានការដោះស្រាយធ្វើយ៉ាងណាកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅតំបន់ស្មុគស្មាញមួយចំនួន ខណៈដែលរាជធានីមួយនេះ តែងទទួលរងនូវការកកស្ទះចរាចរណ៍រាល់ថ្ងៃ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post