header ads

Sponsor

ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ ចៅកបរមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសបុរស ២នាក់ដាក់ពន្ធនាគារអស់មួយជីវិត និងស្ត្រីជាក្លើម្រាក់ដាក់ពន្ធនាគារកំណត់៣០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកមុន តាមមាត្រា២០០នៃក្រមព្រហ្មទ័ណ្ឌ ។

ជនជាប់ចោទដែលតុលាការផ្ដន្ទាទោស ទី១ឈ្មោះ កែវ សុផាត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ អ្នកលក់នំប៉័ង។ ជនជាប់ចោទ ទី២ឈ្មោះ សុខ ហេង ហៅ អេតចាយ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ អ្នករើសអេតចាយ។ និងជនជាប់ចោទ ទី៣ឈ្មោះ អាត អឿន ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ អ្នកលក់នំប៉័ង។

ជនដៃដល់ទាំង៣នាក់ត្រូវតុលាការផ្តន្ទាទោស ពីបទ ឃាតកម្មគិតទុកជាមុន ប្រព្រឹត្តលើជនរងគ្រោះឈ្មោះ ខ្នើយ សឹង ភេទស្រី មុខរបរ ចងការប្រាក់ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ យោងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងសវនាការក្រុមជនជាប់ចោទបានសារភាពថា មូលហេតុដែលពួកគេបែកគំនិតប្លន់សម្លាប់ជនរងគ្រោះ ព្រោះតែជនរងគ្រោះ បានចងការប្រាក់ឲ្យឈ្មោះ អាត អឿន ចំនួន ២០ម៉ឺនរៀល ដោយគ្មានប្រាក់សង និងមើលឃើញថា ជនរងគ្រោះមានសម្ភារ អាចប្លង់យកទៅលក់បាន ទើបពួកគេធ្វើសកម្មភាពប្លន់ជនរងគ្រោះ នៅពេលពួកគេណាត់ជនរងគ្រោះឲ្យមកយកលុយជំពាក់។

នៅពេលសម្លាប់ជនរងគ្រោះរួច ពួកគេបានយកសម្ភាររួមមាន ម៉ូតូម៉ាកស្កុបពី១គ្រឿង,ទូរស័ព្ទ iPhone ២គ្រឿង,ខ្សែក,ក្រវិល,នាឡិកា និងសម្ភារមួយចំនួនទៀតចែកគ្នា។

សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនក្រុមជនជាប់ចោទខាងលើ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីឃាតកម្មលើជនរងគ្រោះរួចច្រកក្នុងកញ្ឆេនំប៉័ងយកទៅបោះចោលក្នុងលូទឹកស្អុយ តាមផ្លូវសឡា ក្បែរស្ថានីយ៍ប្រេងតេលា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើអោយមានការភ្ញាក់ផ្អើលនៅពេលដែលមានអ្នករើសអេតចាយម្នាក់ទៅទាញយកកញ្ឆេនំបាំងមកមើល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post