ភ្នំពេញ ៖ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៅសាលាវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែ មិថុនា នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈថា កម្ពុជានឹងបើកយុទ្ធនាការហូបនំបញ្ចុកទូទាំងប្រទេស “នំបញ្ចុកសាមគ្គីជាតិ” នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ សម្ដេចបានបន្ថែមថា នេះមិនមែនជាយុទ្ធសាស្ត្រយកបន្លារជួសបន្លារទេ តែជាយុទ្ធសាស្ត្រយកខ្នងពូថៅ វាយកម្ទេចបន្លារចោល។
ការស្នើរបស់សម្តេច តេជោ ហ៊ុន សែន ឲ្យប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការទូទាំងប្រទេស គឺយកថ្ងៃទី៩ ខែមិថុនាខាងមុខនេះ ធ្វើកម្មវិធីហូបនំបញ្ចុកទាំងអស់គ្នា ដោយសម្ដេចបានមានប្រសាសន៍ថា នំបញ្ចុកស្នេហាជាតិជាយុទ្ធសាស្ត្រ របស់ក្រុមប្រឆាំងដែលចង់ប្រើមនោគមន៍ថា អ្នកហូបនំបញ្ចុក គឺគាំទ្រខ្លួន ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ។
សម្តេចតេជោបន្តថា សូមឲ្យសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលជាសមាជិករបស់សម្ដេចថា បើគេយកថ្ងៃទី៩ មិថុនា ជាទិវាហូបនំបញ្ចុក យើងក៏យកថ្ងៃទី៩ ខែមិថុនានេះជាថ្ងៃ ហូបនំបញ្ចុកទាំងអស់គ្នាដែរ ហើយបើគេហៅស៊ីយើងក៏ស៊ីទៅ ។
សម្តេចតេជោបន្ថែមថា ប្រសិនបើក្រុមប្រឆាំង បង្កើតអ្វីដែលមានគំនិតជាឧទ្ធាមក្រៅច្បាប់ នោះសមាជិកគណបក្សប្រជាជនធ្វើនឹងតបទៅវិញ គឺយកបន្លាជួសបន្លារ ។សម្តេចតេជោ បានបញ្ជាក់ថា នំបញ្ចុកសាមគ្គីជាតិ មិនមែននំបញ្ចុកបំបែកបំបាក់ជាតិនោះទេ នំបញ្ចុកគឺជារបស់ខ្មែរ ដូច្នេះកុំយករឿងនំបញ្ចុក ឲ្យក្លាយទៅជារឿងនយោបាយ ។
ឥឡូវខ្ញុំសូមប្រកាសថា ជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសចំពោះសមាជិកសមាជិកាគណបក្សប្រជាជន និងអ្នកគាំទ្រគណបក្សប្រជាជន សូមទទួលទាននំបញ្ចុកទាំងអស់គ្នា ហើយឮគេថាយកថ្ងៃ ៩ ធ្វើជាតិទិវានំបញ្ចុក សូមថ្ងៃ ៩ នេះ សមាជិកសមាជិកាគណបក្សប្រជាជន តាមខេត្ត ថ្នាក់នាំពង្រឹងនាំគ្នា ចុះមូលដ្ឋានរៀបចំនំបញ្ចុក ឲ្យសមាគចិត្តគណបក្ស ឲ្យសមាជិកគណបក្សប្រជាជន ស៊ីថ្ងៃ ៩ ។ នេះមិនមែនយកបន្លារជួសបន្លារទេ គឺយកពូថៅវ៉ៃបន្លារក្រវ៉ាត់ចោលតែម្ដង កុំអោយវាចង្រៃពេក ថ្ងៃក្រោយប្រកាសស៊ីនំគ្រក់ ប្រកាសស៊ីបាញ់ឆែវ អញប្រកាសស៊ីបាញ់ឆែវ លើកលែងតែប្រកាសនាំគ្នាស៊ីដុំថ្ម គឺស៊ីតែពួកវាទៅ។