header ads

Sponsor

បាត់ដំបងៈ ជីគីមីចំនួន៣០ការ៉ុង ដែលភាគីថៃ បានអះអាងថា ជាប្រភេទជីក្លែងក្លាយ ត្រូវបានកម្លាំងចម្រុះថៃ ធ្វើការត្រួតពិនិត្យ និងដកហូតយកទៅរក្សាទុក ខណៈដែលជីគីមីទាំងនេះ ត្រូវបានជនមិនស្គាល់មុខដឹកយកទៅលាក់ទុកនៅក្នុងគុម្ពោធព្រៃក្បែរខ្សែបន្ទាត់ព្រំដែន បម្រុងនាំចូលមកកម្ពុជា។

យោងតាមរបាយការណ៍របស់ភាគីថៃ បានលើកឡើងថា កិច្ចប្រតិបត្តិការល្បាតតាមខ្សែបន្ទាត់ព្រំដែន ដែលក្នុងនោះមាន លោក អនអ៊ុនថាវី ស័ព្ទ ប្រធានសាខាគយប្រចាំច្រកអន្តរជាតិភ្នំដី( ស្រុកសំពៅលូន ខេត្តបាត់ដំបង ) សហការជាមួយទាហានឈុតខ្មៅលេខ១៣ តម្រួតអន្តោប្រវេសន៍ និងបសុពេទ្យ ។

នៅក្នុងកិច្ចប្រតិបត្តិការកាលពីវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងបានរកឃើញការ៉ុងជីគីមីយីហោក្បាលគោចំនួន៣០ការ៉ុងធំ ដែលជនមិនស្គាល់មុខបានយកទៅលាក់ទុកនៅក្នុងព្រៃរបោះមួយកន្លែង ស្ថិតនៅខាងលិចផ្សារខៅឌិន ក្នុងឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ។

បើទោះបីជាកម្លាំងចម្រុះសួររកម្ចាស់បែបណាក៏ដោយក៏គ្មាននរណាម្នាក់ចេញមុខអះអាងថាជារបស់ខ្លួនដែរ ទើបសមត្ថកិច្ចចម្រុះបាននាំយកទៅត្រួតពិនិត្យនៅកន្លែងសាខាគយ ។

ជាលទ្ធផល គឺសមត្ថកិច្ចបានសន្និដ្ឋានថា អាចជារបស់ឈ្មួញណាម្នាក់ ដែលគេបម្រុងលីឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជា ដើម្បីគេចពីការបង់ពន្ធផង និងជាប្រភេទជីគីមីក្លែងក្លាយផង ។

បច្ចុប្បន្នជីទាំងនេះ ត្រូវបាននាំយកទៅរក្សាទុកនៅអង្គភាពគយ ស្រុកអារញ្ញបាថេត ក្នុងខេត្តស្រះកែវហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post