header ads

Sponsor

(ខេត្តស្វាយរៀង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង៦:៤០នាទីព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឲ្យរថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នា និងមានអ្នករងរបួសធ្ងន់ស្រាល១៧នាក់ នៅភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

មុនពេលកើតហេតុគេឃើញ មានរថយន្តស្ទូចមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3E-6026 ថយក្រោយមកលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាត់ទទឹងថ្នល់ ស្របពេលនោះ មានរថយន្តហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ 2AR-9861 ជាន់ហ្វ្រាំងជាប់ ហើយពេលនោះមានរថយន្តសាំយ៉ុង២គ្រឿងមកពីក្រោយ បណ្តាលឲ្យបុកបន្តកន្ទុយគ្នារហូតដល់មានអ្នករងរបួសតែម្តងទៅ ។

 ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើ មានកម្មករកម្មការិនីជាច្រើននាក់ក្នុងរថយន្តសាំយ៉ុង ដែលបំណងជិះទៅធ្វើការ ហើយក្នុងនោះមានអ្នករងរបួសចំនួន១៧នាក់ និងម្នាក់រងរបួសធ្ងន់ដោយដាច់សរសៃកែងជើងផងដែរ ។ ចំណែកម្ចាស់រថយន្តទាំងអស់ បានសម្របសម្រួលគ្នាដោយយករថយន្តទៅធ្វើ រីឯអ្នករងរបួសទាំងអស់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង ៕ ដោយ: ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post