header ads

Sponsor

ភ្នំពេញៈ គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ អគ្គនាយកអន្ដោប្រវេសន៍ បានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ចំនួន៣៦,០៩៤ឯកសារ ពីគ្រួសារជនបរទេស អន្ដោប្រវេសន៍ ចំនួន១៩,៦៣៨គ្រួសារ គិតជាមនុស្សរួមចំនួន៦៨,៨០១នាក់។

យោងតាមរបាយការណ៍បូកសរុប លទ្ធផលការងារដកហូត ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី និងការទទួលពាក្យសុំជាជនបរទេសអន្ដោប្រវេសន៍ គិតត្រឹមថ្ងៃទី៣១ ឧសភា របស់ អគ្គនាយកអន្ដោប្រវេសន៍ ចេញផ្សាយនៅថ្ងៃទី៤ មិថុនា នេះ ថា “បានដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីសរុបចំនួន ៣៦,០៩៤ឯកសារ ពីគ្រួសារជនបរទេស អន្ដោប្រវេសន៍សរុបចំនួន១៩,៦៣៨គ្រួសារ គិតជាមនុស្សរួមចំនួន៦៨,៨០១នាក់ (ស្រី៣២,៨៣៧នាក់) មានអ្នកអាយុ១៨ឆ្នាំឡើងចំនួន៤៩,៦៣៨នាក់ (ស្រី២៣,៩២១នាក់) មាន៩សញ្ជតិ រួមមាន ៖ ថៃ ឡាវ ចិន ភូមា ឥណ្ឌូលណេស៊ី ម៉ាលេស៊ី នេប៉ាល់ បង់ក្លាដេស និងវៀតណាម។

ប្រភេទឯកសារដែល បានដកហូត រួមមាន៖ សៀវភៅស្នាក់នៅ១៤,៨០៦ក្បាល -សៀវភៅគ្រួសារ២,២២៧ក្បាល -សំបុត្រកំណើតខ្មែរ១២,៤៤០ច្បាប់ -សំបុត្រអាពាហ៍ពិពាហ៍៣៨០ច្បាប់ -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៥,៩០៤ប័ណ្ណ និងលិខិតឆ្លងដែនខ្មែរ ៣៣៧ក្បាល ដូច្នេះឯកសារទាំងនេះ យកដាក់ក្នុងបញ្ជីឧបសម្ព័ន្ធ មានវាយត្រាក្រសួងមហាផ្ទៃ។

ការទទួលពាក្យសុំប្រកាស ទទួលស្គាល់ជាជនបរទេសអន្ដោប្រវេសន៍ ជនបរទេសបែបអន្ដោប្រវេសន៍ បានដាក់ពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្ដោប្រវេសន៍ គិតជាមនុស្សរួមចំនួន ១១១,៤២១នាក់ ក្នុងនោះ ៣៦,៤៨៥គ្រួសារ។ បានផ្ដល់ប្រកាសទទួលស្គាល់ ជាជនបរទេសអន្ដោប្រវេសនន៍ឲ្យប្រើប្រាស់ គិតជាមនុស្សរួមចំនួន ៥២,៧១០នាក់ ក្នុងនោះចំនួន១៧,០៥៧គ្រួសារ នៃអ្នកដែលបានដាក់ពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្ដោប្រវេសន៍ទាំងអស់។

ការទទួលពាក្យសុំប័ណ្ណ ស្នាក់នៅអចិន្ដ្រៃយ៍ ជនបរទេសអន្ដោប្រវេសន៍ បានដាក់ពាក្យសុំប័ណ្ណស្នាក់នៅអចិន្ដ្រៃយ៍ ចំនួន៥៩,១១៣នាក់។ដូច្នេះ បានផ្ដល់ប័ណ្ណស្នាក់នៅអចិន្ដ្រៃយ៍ ឲ្យជនបរទេសអន្ដោប្រវេសន៍ប្រើប្រាស់ចំនួន ២១,៨១២នាក់ ខណៈមានសុពលភាព ២ឆ្នាំម្ដង នៃអ្នកបានដាក់ពាក្យសុំប័ណ្ណស្នាក់នៅ អចិន្ដ្រៃយ៍ទាំងអស់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post