ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពសាលាខណ្ឌដូនពេញ និងសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្សារថ្មី២ កាលពីម៉ោង៩ព្រឹកថ្ងៃទី៣​ ខែមិថុនា ឆ្នាំ២០១៩ បានចុះធ្វើរដ្ឋបាល និងប្រមូលជនអនាថាចំនួន៥នាក់ (ប្រុស) ដែលតែងតែមកដេកអនាធិបតេយ្យ នៅក្រោមដើមឫស្សី នៅចំណុចផ្លូវ៨១ ភូមិ៧ សង្កាត់ផ្សារថ្មីទី២។

កន្លងមកជនអនាថាទាំងនេះ ដើរដេកតាមចញ្ចើមផ្លូវសាធារណៈធ្វើអោយប៉ះពាល់ដល់សណ្ដាប់ធ្នាប់តាមដងផ្លូវ។ បច្ចុប្បន្នជនអនាថាទាំង៥នាក់នោះ បានបញ្ជូនទៅសាលាខណ្ឌ ដើម្បីចាត់ការបន្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post