header ads

Sponsor

ភ្នំពេញៈ ម្ចាស់ផ្ទះជួលសុខចិត្តចេញសំណង១០ម៉ឺនដុល្លារ ដើម្បីបញ្ចប់កុងត្រាមុនពេលផុតអាណត្តិជាមួយអ្នកជួលផ្ទះ ហើយក៏មានការឯកភាពព្រមព្រៀងគ្នាទទួលលុយបញ្ចប់ទាំងអស់ ប៉ុន្តែដល់ពេលរើអីវ៉ាន់សម្ភារៈមួយចំនួនបែរជាបង្ករឲ្យមានការខូចខាតរបស់របរអស់ជាច្រើន ធ្វើឲ្យម្ចាស់ផ្ទះទប់ចិត្តមិនបានទើបមានជម្លោះរហូតដល់ឃាត់មិនឲ្យរើអីវ៉ាន់បន្តទៀត បន្ទាប់មកក៏មានសម្របសម្រួលពីអាជ្ញាធរខណ្ឌចំការមននិងប៉េអឹមក្រុងផងដែរ។

ហេតុការនេះកើតឡើង កាលវេលាម៉ោង២រសៀលថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ ២០១៩នៅចំណុចផ្ទះលេខ៣ ផ្លូវព្រះនរោត្ដម ស្ថិតនៅភូមិ១០ សង្កាត់ទន្កេបាសាក់ ខណ្ឌចំការមន ។

លោក ឌី សុផលប្រធានការិយាល័យ អន្តរវិស័យខណ្ឌចំការមនបានអោយដឹងថា ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ថាមានទំនាស់ម្ចាស់និងអ្នកជួលផ្ទះដោយប្រកែកមិនអោយរុះរើឥវ៉ាន់ចេញដោយសារពេលរើផ្ទះតាមកិច្ចសន្យាជួលភាគី (ក) លោក ស្រៀង ទីតូ (១) ។ ភាគី (ខ) លោកស្រី រស់ ដារ៉ា កាន់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរលេខ ០១០៣៧៥៥៤៦ (១)តែរុះរើធ្វេីខូចខាតសម្ភារ:ក្នុងផ្ទះបង្អួចកញ្ចក់បែកនិងទ្វារឈើនិងខូចខាតទ្រព្យសម្បត្តិផ្សេងទៀត។

លោកបន្តថា ក្រោយមកក៏បានផ្អាកការរុះរើរងចាំនៅរសៀលថ្ងៃនេះនឹងបង្កើតគណ:កម្មការមានអភិបាលរងនិងមន្រ្តីជំនាញសាលាខណ្ឌសម្របសម្រួលម្ដងទៀតរកដំណោះស្រាយណាមួយអោយភាគីទាំងសងខាងដើម្បីបញ្ចប់រឿងហើយអាជ្ញាធរមិនចង់អោយភាគីខាងណាឈ្នះឬក៏ចាញ់នោះទេ គឺចង់អោយស្មើគ្នាដោយសារសុទ្ធតែប្រជាពលរដ្ឋខ្មែរដូចគ្នា ។

ជាមួយគ្នានោះដែរយើងឃើញមានការអន្តរាគមន៍ពីមន្ត្រីប៉េអឹមខណ្ឌចំការមននិងប៉េអឹមរាជធានីភ្នំពេញដែលបានចុះមកទីតាំងទំនាស់នោះផងដែរ តែទោះយ៉ាងណាភាគីម្ចាស់ផ្ទះនិងអ្នកជួលមិនទាន់ឯកភាពគ្នាដែរ។

គួរបញ្ជាក់ថា ភាគីម្ចាស់ផ្ទះលោកសៀង ទីតូ បានយល់ព្រមសងសំណងទឹកប្រាក់រួមចំនួន ១០ម៉ឺនដុល្លារដើម្បីបញ្ចប់កុងត្រាមុនពេលកំណត់និងការចណាយទិញឬសម្ភារ:ដែលសាងសង់ក្នុងផ្ទះហើយភាគីអ្នកជួលឈ្មោះលោកស្រីរស់ ដារ៉ាក៏បានយល់ព្រមតាមសំណើររបស់ម្ចាស់ផ្ទះប៉ុន្តែអ្វីដែលបង្កជាជម្លោះនេះគឺដោយសារភាគីអ្នកជួលផ្ទះពេលមកអីវ៉ាន់បែរជាធ្វើការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់លោក សៀង ទីតូម្ចាស់ដីនិងផ្ទះថ្មីទៅវិញ។

ភាគីម្ចាស់ផ្ទះយល់ព្រមចេញសោហ៊ុយខូចខាតដែលបណ្ដាលមកពីការបញ្ចប់កិច្ចសន្យាជួលមុនពេលផុតអាណត្តិនៃកិច្ចសន្យាជួល ចំនួន ១០ម៉ឺនដុល្លារនេះ ដោយសារយល់ឃើញថាភាគីអ្នកជួលបានសាងសង់អស់ចំនួន ៦ម៉ឺន(ដែលមានរោងដែកដំបូលស័ង្កសីនិងសម្ភារៈមួយចំនួន) និង ៤ម៉ឺនដុល្លារទៀតគឺជាជំងឺចិត្តក្នុងការបញ្ចប់កុងត្រាមុនពេលកំណត់ហើយភាគីអ្នកជួលក៏បានយល់ព្រមទទួលសំណងទាំងអស់ដោយមានគូភាគីបានព្រមព្រៀងបញ្ចប់កិច្ចសន្យាជួលផ្ទះនិងដីលោកចុះថ្ងៃទី១ ខែឧសភាឆ្នាំ២០១៣ ត្រឹមថ្ងៃទី១៥ ខែមីនាឆ្នាំ២០១៩៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post