
ទី១គឺជាប្រភេទត្រកូល A របស់ OPPO ដែលមានឈ្មោះថា OPPO A7 តម្លៃ 229$ ម៉ូឌែលនេះធ្លាប់បានទទួលការចាប់អារម្មណ៍ខ្លាំងពីក្រុមយុវវ័យកាលពីដើមឆ្នាំ២០១៨ ជាមួយនឹងអេក្រង់តំណក់ទឹក ថាមពលថ្ម 4230mAh ទំហំផ្ទុក 64GB ។ បន្ទាប់មកគឺការបង្ហាញខ្លួនរបស់ត្រកូល F ដើមឆ្នាំ២០១៩ មានដូចជា OPPO F11 តម្លៃ 299$ មកជាមួយនឹងអេក្រង់តំណក់ទឹកដដែល ដែលមានថាមពលថ្ម 4020mAh ទំហំផ្ទុក128GB មានបច្ចេកវិទ្យាសាកថ្មលឿន កាមេរ៉ាក្រោយថតច្បាស់ 48MP+5MP និង កាមេរ៉ាមុខ 16MP មានមុខងារ AI Beauty ថែមទៀត ។ ចុងក្រោយត្រកូល F គឺមានទូរស័ព្ទ OPPO F11 Pro ទំហំ 64GB តម្លៃ 339$ និង OPPO F11 Pro ទំហំ 128GB តម្លៃ 359$ ទាំងពីរម៉ូឌែលនេះសឹងតែអាចនិយាយបានថា វាជាម៉ូឌែលដែលកក្រើកខ្លាំងនៅប្រទេសកម្ពុជា ព្រោះតែភាពវិវឌ្ឍន៍របស់វា មកជាមួយនឹងកាមេរ៉ាបង្កប់ខ្លួនបែបទំនើប អាចផុសចុះឡើងបានយ៉ាងងាយស្រួលនៅចំកណ្តាលតួរខ្លួនទូរស័ព្ទតែម្តង!
វាបានអង្រួនទីផ្សារកម្ពុជា ជាពិសេស Fan OPPO ឲ្យបាក់ស្រលាញ់ពួកវាតែម្តង រហូតដល់តែហាងខ្លះមិនមានអីវ៉ានសម្រាប់ផ្តល់ជូនអតិថិជនរបស់ពួកគេថែមទៀតផង ដោយទាំងពីរម៉ូឌែលនេះមានថាមពលថ្ម 4000mAh មានពីរពណ៌ គឺ ពណ៌ Aurora Green និង Thunder Black វាមានអេក្រង់លាតពេញ Panoramic Screen , កាមេរ៉ាមុខបង្កប់ខ្លួនទំហំ 16MP +AI Beauty Technology 2.1 និង កាមេរ៉ាក្រោយភ្លោះទំហំ 48MP +5MP មានបច្ចេកវិទ្យាសាកថ្មលឿន និង បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ដែលជាចំណុចប្រាថ្នាចង់បានរបស់ក្រុម Gamer គ្រប់រូប។ ដូច្នេះតាមរយៈអត្ថបទមួយនេះ លោកអ្នកនឹងកាន់តែមានជម្រើសច្រើន និង យល់ច្បា់អំពីចំនុចសំខាន់ៗរបស់ ទូរស័ព្ទ OPPO ដ៏កំពុងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន ៕



