ភ្នំពេញៈ បុរសជាមន្ត្រីនគរបាល នាយរងការិយាល័យ ប្រឆាំគ្រឿងញៀន (ក៤)ម្នាក់ ស្រវឹងស្រាបើករថយន្តមួយគ្រឿងមកឈប់ រួចដកកាំភ្លើងAKស្វាយបត់មួយដើមបាញ់រះសំដៅទៅលើផ្ទះបោកអ៊ុតស៊េរីទំនើប ជាង១០គ្រាប់ រំសាយគុំនំចាស់ បង្កឲ្យការធ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះបោកអ៊ុតស៊េរីទំនើបមួយកន្កែង តាមបណ្តោយផ្លូវបេតុង ក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ភូមិទឹកថ្លា សង្កាត់ថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ គេឃើញមានរថយន្តម៉ាកហ៊ីយ៉ាន់ស្តារ៉ិច ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AX-9509 មកឈប់នៅចំណុចកើតហេតុ ហើយបានដកកាំភ្លើងបាញ់រះជាង១០គ្រាប់ សំដៅទៅលើផ្ទះបោកអ៊ុនស៊េរីទំនើប បណ្តាលឲ្យធ្លុះធ្លាយទ្វារផ្ទះជាច្រើនគ្រាប់ តែមិនបង្កឲ្យមានអ្នករងរបួស រួចបានបើករថយន្តចេញទៅបាត់។ បន្ទាប់ប្រជាពលរដ្ឋាបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានថា មានករណីបាញ់បោះជាច្រើនគ្រាប់ភ្លាមៗ លោកបានដឹកនាំកម្លាងនគរបាលខណ្ឌ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ចុះមកដល់កន្លែងកើតហេតុ និងបានសួនាំទៅលើម្ចាស់ផ្ទះរងគ្រោះរួចកំណត់មុខសញ្ញា និងធ្វើការស្រាវជ្រាវ ឈានដល់កាឃាត់ខ្លួនមន្តី្រនគរបាលដែលបានបាញ់រះជាច្រើនគ្រាប់នោះមានឈ្នោះ ហេង សុវណ្ណារា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ នគរបាល មានតួនាទីនាយរងការិយាល័យប្រឆាំគ្រឿងញៀន (ក៤) នៅចំណុចផ្ទះមួយកន្លែង ផ្លូវបេតុ ក្រោយផ្សារទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន និងបានដកអាវុធAKស្វាយបត់មួយដើម និងរថយន្តមួយគ្រឿង រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខភ្លាមៗ។

លោកបានបញ្ជាក់ទៀតថា ករណីបាញ់រះជាច្រើនគ្រាប់នេះជារឿងគុំចាស់ តែមិនបានបញ្ជាក់ថា រឿងគុំនំអីនោះទេ។

បច្ចុប្បន្ន មន្ត្រីនគរបាលដែលបានបាញ់រះជាច្រើនគ្រាប់នោះ ត្រូវសមត្ថកិច្ចកំពុងសួរនាំបន្ត នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor