header ads

Sponsor

កណ្តាលៈ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ សមត្ថកិច្ចនគរបាលខេត្តកណ្ដាល បានចុះទៅឆែកឆេរទីតាំងខារ៉ាអូខេ ម៉ីម៉ី ក្រោយពីមានករណីនារីបម្រើការងារនៅទីនោះ បានស្លាប់ម្នាក់ និងធ្លាក់ខ្លួនឈឺចំនួន៣នាក់ ដោយសារតែត្រូវបានមន្រ្តីនគរបាល ច្រកទ្វាអន្តរជាតិក្អមសំណរ និងបក្ខពួកចំនួន៥នាក់ បានលាយថ្នាំជាមួយស្រា ឲ្យពួកនាងៗផឹក។

ទីតាំងហាងខារ៉ាអូខេ ម៉ីម៉ី ដែលត្រូវឆែកឆេរនោះ ស្ថិតនៅក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនមន្ត្រីនគរបាលអត់កំណើត៣នាក់ និងបក្សពួកម្នាក់ដែលពាក់ព័ន្ធនិងករណីដាក់ថ្នាំក្នុងកែវស្រានារីខារាអូខេ។ ចំណែកបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ហើយ។

ជនសង្ស័យ៤នាក់ ដែលត្រូវចាប់ខ្លួន ទី១ ឈ្មោះ ទឹម វឌ្ឍនៈ អាយុ៣៩ឆ្នាំ ជានគរបាលច្រកទ្វារអន្តរជាតិក្អមសំណរ។ ទី២ ឈ្មោះ ចន្រ្តា វណ្ណះ អាយុ៣៥ឆ្នាំ ជានគរបាលច្រកទ្វារអន្តរជាតិក្អមសំណរ។ ទី៣ ឈ្មោះ កែវ វឌ្ឍនៈពូន អាយុ២៧ឆ្នាំ ជានគរបាលច្រកទា្វរអន្តរជាតិក្អមសំណរ។ ទី៤ ឈ្មោះ វ៉ាន់ ជីវ័ន្ត អាយុ២៩ឆ្នាំ មុខរបរកម្មករ។ ទី៥ ឈ្មោះ វណ្ណា អាយុ២៩ឆ្នាំ មុខរបរ រត់តាក់ស៊ី រត់គេចខ្លួន។

ចំណែកនារីខារាអូខេ៤នាក់ ដែលរងគ្រោះ ត្រូវបានគេស្គាល់ទី១ ឈ្មោះ អ៊ិច ចន្នី អាយុ១៩ឆ្នាំ ( ស្លាប់) ទី២ ឈ្មោះ សន ស្រីនាង អាយុ២៦ឆ្នាំ កំពុងសង្គ្រោះបន្ទាន់ ទី៣ ឈ្មោះ រ៉ា សំណាង អាយុ២១ឆ្នាំ កំពុងសង្គ្រោះ ទី៤ ឈ្មោះ ជា សម្ផស្ស អាយុ១៨ឆ្នាំកំពុងសង្គ្រោះ។

ការឆែកឆេក្នុងខារាអូខេនោះ សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន ៖ ថ្នាំម្សៅពណ៌សស្រអាប់ ១កញ្ចប់តូច, ដបទឹកមានបន្សល់ទឹកថ្នាំពណ៌លឿង និងសំបកកញ្ចប់កៅអៀករូបខ្លា ពណ៌លឿងចំនួន១ ។

ពាក់ព័ន្ធករណីនេះ ត្រូវបាននារីខារាអូខេនិយាយថា កាលពីព្រលប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ មានជនសង្ស័យទាំង៥នាក់ បានចូលទៅច្រៀងខារ៉ាអូខេ នៅហាង ម៉ីម៉ី បន្ទប់លេខ ៧៧៧៧ ដោយមាននារីកំដរចំនួន៤នាក់។ លុះផឹកស៊ីច្រៀងរាំបានប្រហែលជាកន្លះម៉ោងឈ្មោះ ទឹម វឌ្ឍនៈ ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលច្រកទ្វារក្អមសំណរ បានយកថ្នាំចំនួន ២ដបទំហំប៉ុនម្រាមដៃមក លាយជាមួយភេសជ្ជៈគោជល់ ហើយចាក់លាយក្នុងកែវស្រា ឲ្យនារីកំដររៀងៗខ្លួនផឹក បានជា៥ទៅ៦នាទី ក៏មានអាការៈធ្វើទុក្ខ ក្នុងខ្លួនគាំងបេះដូងស្លាប់ម្នាក់ និង៣នាក់ទៀត ត្រូវដឹកយកទៅសង្គ្រោះ បណ្ដាលអោយកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ក៏ចុះមកឃាត់ខ្លួនជនសង្ស័យ ៤នាក់ យកទៅសាកសួរ ចំណែកម្នាក់ទៀតបានគេចខ្លួនពីកន្លែងកើតហេតុបាត់។

បច្ចុប្បន្ន​ថ្នាំសំណល់ ដែលសេសសល់នៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចដកហូតយកទៅធ្វើពិសោធ ដើម្បីអោយដឹងប្រាកដថា ជាថ្នាំអ្វីបានបណ្ដាលអោយជនរងគ្រោះពុលស្លាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post