
តាមការបញ្ចាក់នៅក្នុងវីដេអូ Review នោះបានបង្ហាញថា OPPO បានរចនា និង Upgrade បច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno 10X និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីលោក John Sey និង អាចនិយាយបានថាវាកំពុងត្រូវបានក្រុមអ្នកជំនាញថតរូបល្បីៗ នៅក្នុងប្រទេសកម្ពុជា និង នៅលើពិភពលោកធ្វើការពិចារណាហើយនៅពេលនេះ ព្រោះគុណសម្បត្តិរបស់វាមានច្រើនសន្ធឹកសន្ធាប់សម្រាប់កំលាយខ្លួនឯងទៅជាជំនួយការដ៏ឆ្លាតវៃដល់អ្នកជំនាញថតរូបទាំងនោះ ដែលងាយស្រួលដាក់តាមខ្លួន ទៅគ្រប់ទីកន្លែង និង មានមុខងារជាច្រើនថែមទៀត ដែលអាចផ្តល់ឲ្យពួកគេនូវរូបភាពយ៉ាងទាក់ទាញ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ព្រោះលឺថា OPPO Reno ជាស៊េរិថ្មីសម្រាប់ការច្នៃប្រឌិតថ្មី គ្មានដែនកំណត់ ។
លោក John Sey Tech បានបង្ហាញពីរបៀបនៃថតរូបភាពគ្រប់ Function ទាំងអស់ដែលមាននៅក្នុងទូរស័ព្ទ OPPO Reno 10X (វាឈ្មោះ Reno10X តែវាZoom បាន60X) ជាពិសេសគឺការ Zoom រហូតដល់ទៅ 60ដងសឹងតែមិនបែកគ្រាប់អ្វីទាំងអស់ ! Zoom កាន់តែឆ្ងាយ កាន់តែច្បាស់ ដោយអ្នកខ្លះធ្លាប់បាននិយាយគ្នាលេងថា OPPO Reno 10X Zoom បានបង្កប់បច្ចេកវិទ្យា Zoom កប់ពពកឯណោះកាលពីមុនពេលប្រកាសខ្លួននៅលើទីផ្សារ! អីឡូវពិតជាដូចការអួតរបស់ពួកគេមែន។ បច្ចេកវិទ្យា 60X Digital Zoom នៅក្នុងតួរខ្លួន OPPO Reno 10X Zoom តម្លៃ 899$ នេះ មិនធ្វើឲ្យលោកអ្នកខកចិត្តនោះទេ ព្រោះចាប់ពីស៊េរី Reno នេះទៅ!
OPPO មិនព្រលែងដៃទៀតឡើយ គឺថាសំរុកយកតែម្តងចំពោះការច្នៃប្រឌិតលើបច្ចេកវិទ្យាកាមេរ៉ា និង កម្លាំងម៉ាស៊ីនផ្ទុក និង ផ្សេងៗទៀត គឺ Brand មួយនេះតែងតែ Supersized អ្នកប្រើប្រាស់ទូរស័ព្ទដៃជានិច្ចនៅទូទាំងពិភពលោកហួសពីការស្មានរបស់ពួកគេ។ ដូច្នេះបើចង់ជ្រាបច្បាស់ វីដេអូ Review នេះសូមទស្សនាវីដេអូ ខាងក្រោមទាំអស់គ្នា



