
បើតាមសេចក្តីរាយការណ៍ កន្លែងលាងរថយន្តអារុណរះ និងផ្ទះពលរដ្ឋម្ខាងទៀតដែលនៅជាប់នោះ ក៏ទទួលរងផលប៉ះពាល់ និងរងការខូចខាតរថយន្ត និងទ្រព្យសម្បត្តិមួយចំនួនពីការបាក់រលំអគារ នេះផងដែរ។
សមត្ថកិច្ចបានប្រាប់លោក អ៊ួន ប្រុស ភ្នាក់ងារអង្គភាពសារព័ត៌មាន Cam Post ប្រចាំខេត្តព្រះសីហនុ នៅកន្លែងកើតហេតុថា ជនរងគ្រោះត្រូវបានជួយសង្រ្គោះឲ្យរួចជីវិត ហើយចំពោះព័ត៌មានបឋម បានឲ្យដឹងថា បានរកឃើញអ្នកស្លាប់ចំនួន៣នាក់ និង របួស១៣នាក់ ក្នុងចំណោម កម្មករ ធ្វើការនៅក្នុងការដ្ឋាននេះ មានប្រមាណជា១០០នាក់។
សេចក្តីរាយការណ៍បន្តថា មានមនុស្សមួយចំនួនភាគច្រើនជាកម្មករបានជាប់ក្នុងគំនរអាគាររលំបាក់នេះ ប៉ុន្តែភ្លាមៗមិនទាន់ដឹងពីចំនួនពិតប្រាកដ ឬមានអ្នកស្លាប់ និងរបួសប៉ុន្មាននាក់ឡើយ។
ករណីនេះ សមត្ថកិច្ច និងក្រុមសង្គ្រោះកំពុងអន្តរាគមន៍ជួយជនរងគ្រោះ ដែលជាប់ក្នុងគំនរបាក់បែកនោះ៕









