header ads

Sponsor

ភ្នំពេញៈ លោកឧត្តាំតមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានអោយដឹងថា ប្រធានក្រុមហ៊ុនហុង ថន ដែលលួចលាក់ផលិតឡេលាបស្បែកក្លែងក្លាយ នឹងត្រូវបញ្ជូនឡើងតុលាការនាល្ងាចថ្ងៃទី ២១មិថុនា ឆ្នាំ២០១៩នេះ ដើម្បីអោយតុលាការសម្រេចតាមច្បាប់ ។

ជនសង្ស័យដែលត្រូវបញ្ជូនមកតុលាការឈ្មោះ សាម ហុងថន ភេទស្រី អាយុ៣១ឆ្នាំ មានលំនៅស្ថានផ្ទះលេខ ៣១ ផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកស្រី សាម ហុងថន ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយមន្រ្តីជំនាញក្រសួងសុខាភិបាន និងមូលដ្ឋាន ក្រោមការសម្របសម្រួលដោយលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាប និងឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ដោយបានធ្វើការចាប់យកវត្ថុតាងជាច្រើនប្រភេទ មានម្សៅលាយឡេ សំបកវេចខ្ចប់ ឧបករណ៍ដូចជាម៉ាស៊ីនកែឆ្នៃ ផលិតឡេលាបស្បែកជាច្រើនគ្រឿង។

ក្នុងការឃាត់ខ្លួនប្រធានក្រុមហ៊ុនហុងថននេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនកម្មរចំនួន៣នាក់ផងដែរ ប៉ុន្តែក្រោយការសាកសួរ សមត្ថកិច្ចបានអោយក្រុមកម្មករទាំងនោះត្រឡប់ទៅផ្ទះវិញអស់ហើយ ទុកតែលោកស្រី សាម ហុងថន ដែលជាម្ចាស់ក្រុមហ៊ុន ជាអ្នកទទួលខុសត្រូវ កសាងសំណុំរឿងបញ្ជូនអោយតុលាការសម្រេចតាមច្បាប់។

ការឆែកឆេរទីតាំងលួចលាក់ផលិតឡេលាបខ្លួនក្លែងក្លាយនេះ ត្រូវបានបញ្ចប់ ក្នុងនោះរឹបអូសសម្ភារៈរួមមាន ៖
១ ស្លាកសញ្ញាយីហោវាយលើប្រអប់ ឬកំប៉ុង ច្រកឡេលាបខ្លួន មានចំនួន២៥ ប្រភេទ ។
២ ម្សៅលាយធ្វើឡេ ទម្ងន់សរុបចំនួន ១២គីឡូ០៦១ក្រាម 
៣ សំបកធុងព័ណខៀវតូចធំសម្រាប់លាយឡេ ចំនួន១១៥ធុង។

វត្ថុតាងទាំងអស់នោះត្រូវប្លុំបេរក្សាទុកក្នុងផ្ទះ ជាមួយទីតាំងក៏ត្រូវបានបិទទ្វាផ្អាកសកម្មភាព រង់ចាំការសម្រេចពីស្ថាប័នតុលាការ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post