កំពង់ឆ្នាំងៈ ស្ត្រីម្នាក់ បានសម្រាលកូននៅលើ​សាឡាង នៅពេលដែលក្រុមគ្រួសារបានបញ្ជូនទៅសម្រាលកូននៅខេត្តសៀមរាប។

ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះ បានកើតឡើងនៅវេលាម៉ោង៨៖៣០នាទីថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០១៩។

ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា ស្ត្រីមានផ្ទៃពោះគ្រប់ខែខាងលើ និងក្រុមគ្រួសារបាននាំគ្នាធ្វើដំណើរពីខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងទៅសម្រាលកូននៅមន្ទីរពេទ្យខេត្តសៀមរាប ពេលជិះរថយន្តឡើងលើសាឡាង កំពុងតែធ្វើ​ដំណើ​ឆ្លងកាត់មកដល់ពាក់កណ្ដាលទន្លេ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ស្រ្តីខាងលើក៏បានឈឺពោះភ្លាមៗសម្រាលកូនតែម្ដងដោយគ្មានឆ្មបជួយបង្កើតនោះទេ គឺបានម្ដាយដែលធ្វើដំណើររួមជាមួយជួយ បង្កើតដោយផ្ទាល់ដៃ។

ប្រភពដដែល បានអោយដឹងទៀតថា ស្ត្រីមានផ្ទៃពោះឆ្លងទន្លេនេះ ឈ្មោះ ចិត្ត សំណាងកនិកាអាយុ២៨ឆ្នាំ និងម្ដាយឈ្មោះ ឡាយ លក្ខិណា ឪពុកឈ្មោះ ណាត ជាគ្រូលក់ថ្នាំខ្មែរ រស់នៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។

ក្រោយពេលសាឡាងដល់ច្រាំង រថយន្តក៏បាននាំយកស្ត្រីខាងលើទៅកាន់មណ្ឌលសុខភាពស្រុកកំពង់លែង ហើយក៏ត្រូវបានក្រុមគ្រូពេទ្យនៅទីនោះជួយរៀបចំសម្រួលតាមបច្ចេកទេសជំនាញសម្រាលកូនផងដែរ។

ក្នុងហេតុការណ៍ខាងលើ​នេះ ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពទីនោះ បានបញ្ជាក់ប្រាប់ថា ស្ត្រីខាងលើនេះ មានសុខភាពល្អប្រសើរ​ជាធម្មតាទេ ចំណែកឯទារក ទើបនិងកើតមកនេះ ក៏មានសុខភាពល្អប្រសើរដែរ។

សូមបញ្ជាក់ផងដែរថា នេះគីជាលើ​កទី១ហើយ ដែលមានស្ត្រីត្រូវបានសម្រាលកូននៅលើសាឡាងបែបនេះ និងមិនមានជួបបញ្ហាណាមួយជាយថាហេតុដល់ម្តាយ និងទារក ដែលទើ​បនិងសម្រាលនោះឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor