ភ្នំពេញៈ បុរសជនជាតិម្នាក់ ត្រូវបានបុរសជនជាតិចិន២នាក់ យកដកស្រាវាយត្រូវចំក្បាល បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី។
ករណីជនជាតិចិនវាយគ្នានេះ កើតឡើងនៅម៉ោង១០ព្រឹកថ្ងែទី៥ ខែ មិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ ទន្លេបាកសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជនជាតិចិនម្នាក់ មិនស្គាល់ឈ្មោះ បានដើរកាត់មុខក្លឹបសោន ស្រាប់តែមានជនជាតិចិន២នាក់ បានដើរចេញពីក្លឹបសោន ហើយបានយកដបស្រាមកវាយជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមកជនជាតិចិន២នាក់នោះ បានបើករថយន្តចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ ហើយក៏បានសួរនាំជនរងគ្រោះ និងប្រជាពលរដ្ឋដើម្បីកំណត់មុខជនបង្ក ដើម្បីតាមចាប់យកមកចាត់ការតាមផ្លូវច្បាប់៕