header ads

Sponsor

ស្វាយរៀង៖ ជនសង្ស័យម្នាក់ ត្រូវបានពលរដ្ឋជាម្ចាស់ផ្ទះ និងកម្លាំងប្រជាការពារភូមិ កំពុងដើរល្បាតប្រទះឃើញកំពុងធ្វើសកម្មភាពកាត់សោបម្រុង​ចូលលួចម៉ូតូ នាំគ្នា​ចាប់ប្រគល់អោយសមត្ថកិច្ច។

ករណីចោរកាត់សោចូលលួចម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង២៖១០នាទីរំលងអធ្រាត្រថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ច បានអោយដឹងថា នៅវេលាកើតហេតុខាងលើ ជនសង្ស័យបានធ្វើសកម្មភាពលួចកាត់សោបំពុលឆ្កែចូលយកម៉ូតូក្នុង​បន្ទប់ក្រោមផ្ទះរបស់ឈ្មោះ សៅ សារិទ្ទ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ច បានអោយដឹងទៀតថា ខណៈជនសង្ស័យកំពុងធ្វើសកម្មភាព ត្រូវបានម្ចាស់ផ្ទះនិងកម្លាំងប្រជាការពារភូមិ តាមទាន់កំពុងធ្វើសកម្មភាពកាត់សោ បានចាប់ជាប់រួច​ប្រគល់អោយសមត្ថកិច្ចតែម្តង។

ជនសង្ស័យ ឈ្មោះជុន សំណាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រាំកក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ និងម្នាក់ទៀតឈ្មោះ នី ភេទប្រុស អាយុប្រហែល៣៣ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅមិនពិតប្រាកដ បានជិះម៉ូតូគេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការនគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងបញ្ជូ​នទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post