header ads

Sponsor

ភ្នំពេញៈ ដោយសារតែកត្ដាមនុស្ស បើកបររថយន្តបណ្ដើរ លេងទូរស័ព្ទនិងប្រលែងគ្នាបណ្ដើរ  ដោយយុវជនម្នាក់ រួមនិង មិត្តភ័ក្រស្រី២នាក់ទៀត បើករថយន្តមួយគ្រឿងក្នុងល្បឿនលឿន ស្រាប់តែរ៉េចង្កូត បុកបង្គោលភ្លើងបំភ្លឺផ្លូវក្រឡាប់ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខR6 កែងផ្លូវលេខP6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកតូយូតា រ៉េហ្វ័ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AH-៣០៥៩ យុវជនវ័យ២០ឆ្នាំជាងម្នាក់ រួមនិងមិត្តភក្តិស្រី២នាក់ទៀត ធ្វើដំណើរតាមបណ្តោយលេខR6 ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ប្រជាពលរដ្ឋសង្ស័យថា រវល់តែលេងទូរស័ព្ទ មិនគោរពច្បាប់ចរាចរណ៍ផង ក៏រេចង្កូតមកខាងស្តាំដៃ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង និងរៀចបង្គោលភ្លើងរលើងគល់ផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានសម្របសម្រួលភាគីទាំងសងខាង ដោយភាគីក្រុមហ៊ុនឯកជនបឹងកក់ បានទារថ្លៃខូចខាតបង្គោលភ្លើង ចំនួន២០០០ដុល្លារ តែខាងរថយន្តគ្មានលិទ្ធភាពសង ទើបសមត្ថកិច្ចជំនាញវាស់វែងស្ទួចយករថយន្តបង្កទៅរក្សារទុកនូវការិយាល័យចរាចរណ៍ផ្លូវគោក រងចាំដោះស្រាយនាពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post