
ព្រៃវែងៈ ស្រ្តីម្នាក់ បានសម្រេចចិត្តយកថ្នាំបាញ់ស្មៅលេបសម្លាប់ខ្លួន ក្រោយកើតចិត្តអាណិតសត្វគោញីមួយក្បាល បន្ទាប់ពីគាត់ដឹកយកទៅចងឲ្យស៊ីស្មៅលើមាត់ស្រះ រួចក៏ត្រឡប់មកផ្ទះវិញ មួយសន្ទុះក៏ដើរទៅមើលគោវិញ ស្រាប់តែឃើញគោជើងរុំខ្សែជាប់ធ្លាក់ចូលក្នុងទឹកស្រះងាប់។
ករណីនេះ កើតឡើងកាលពីម៉ោង២៖៣០នាទីរសៀលថ្ងៃទី៩ មិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
សាកសពស្រ្តី ដែលផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួនោះ ឈ្មោះ ម៉ៅ សុខ អាយុ៥៣ឆ្នាំ ជនជាតិខ្មែរមុខរបកសិករ រស់នៅភូមិកើតហេតុ។
សមត្ថកិច្ច បានឲ្យដឹងថា ស្រ្តីរងគ្រោះ បានដឹកគោទៅចងអោយស៊ីស្មៅនៅមាត់ស្រះទឹក រួចហើយគោញី១ក្បាលនោះ បានរុំខ្សែជើងធ្លាក់ទឹកលង់ងាប់ ហើយស្រ្តីរងគ្រោះជាម្ចាស់ មានការស្តាយគោខ្លាំងពេក ក៏បានយកថ្នាំបាញ់ស្មៅមកផឹកសម្លាប់បែកពពុះមាត់។
ក្រោយកើតហេតុក្រុមគ្រួសារបញ្ជួជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកអូរាំងឱ ខេត្តត្បូងឃ្មុំដើម្បីសង្រោះបន្ទាន់ ក្រោយមកពេលទៅដល់មន្ទីពេទ្យ ស្រ្តីរងគ្រោះបានដាច់ខ្យល់ស្លាប់ ហើយក្រុមគ្រួសារ ក៏ដឹកយកមផ្ទះវិញ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕

