បើតាមគណនីហ្វេសប៊ុក លោក រុន រ៉ុង បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការមើលងាយជីវិតមនុស្សពីសំណាក់មន្ទីរពេទ្យរដ្ឋខេត្តកំពង់ស្ពឺ ក្រោយករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ បណ្ដាលឲ្យមានជនរងគ្រោះស្លាប់១១នាក់ ហើយក្នុងនោះមានជនរងគ្រោះម្នាក់ជាកម្មករសំណង់ គឺមិនត្រូវបានខាងរថយន្តដឹកឡើយ ថាទាល់តែមានលុយសិនទើបបានដឹក។

គណនីដដែលបានឲ្យដឹងបន្តថា កម្មករសំណង់​ ធ្វេីការនៅក្រុងព្រះសីហនុ​ មានស្រុកកំណេីតនៅកំចាយមារ ហើយបានលើកឡើងថារឿងដែលគួរអោយហួសចិត្តនោះ​ ក្រោយពីដឹងថាសពជាកម្មករសំណង់​

ទី១​ .ខាងឡានពេទ្យ​ និយាយថាមិនបាច់យកសពទៅស្រុកទេបេីគ្មានប្រាក់ពាន់​។

ទី២.​ ប្រពន្ធជនរងគ្រោះ​ របួសឡានពេទ្យបែរជាដឹកទៅពេទ្យឯកជន ឈ្មោះ​ តា​ រ៉ន​ ក្នុងទីរួមខេត្ត​ ដោយគ្រាន់តែដាក់សេរ៉ូម១កំប្លោក​ ចាក់ថ្នាំ២ម្ជុល​ អស់១២០$​ ។

គាត់បានបន្តទៀតថា ៖ សួរថាឯណាទៅសេវាសាធារណៈ? ឯណាទៅ​ គុណធម៌របស់ពេទ្យ? ដឹងថាគ្នាក្រហេីយ​ ជាន់កថែមទៀតនៀក? សម្តេច​ ស្រែកក្តែងៗ​ រថយន្តដឹងសព​ ដាច់ខាតមិនអោយយកលុយទេ​ ចុះហេតុអ្វី​ ទឹកដីកំពង់ស្ពឺ​ បែជានៅផ្គេីន? ឡានហ្នឹងប្រេង​ ហ្នឹងជារបស់ម៉ែឪលោកឯងចែកអោយផ្តាច់មុខមែន? អស់លោកឯងម្តេចគ្មានក្តីមេត្តាសោះអញ្ចឹង? ត្រង់គេអ្នកមានលុយ​ ជាគយ​ យកគេទៅប្រុចៗ​ ចុះកម្មរសំណង់ម្នាក់ហ្នឹងមិនមែននមនុស្ស​ ឬមិនមែនខ្មែរទេ? ខ្ញុំសូមអោយសម្តេចនាយករដ្នមន្រ្តី​ មេត្តា​ ជួយផងចុះ​ អាសូរណាស់ថ្ងៃនេះ​ បូជាសពទាំងភ្លៀង។

តែយ៉ាងណាសូមអរគុណជាអាណែកដល់លោកអាចារ្យវត្ត​ ត្រែងត្រយឹង​ ដែលបានផ្តល់ទីតាំងដេីម្បីបូជាសព🙏

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor