header ads

Sponsor

(ស្វាយរៀង)៖ ប្រជាពលរដ្ឋនៅឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង សុំបទអន្តរគមន៍ពីអាជ្ញាធរនិងមន្ទីរជំនាញជួយជួសជុលផ្លូវខូចប្រវែងជិត២០០ម៉ែត្រ ត្រូវលិចទឹកនិងរញ៉េរញៃខ្លាំងបំផុតនៅម្ដុំមុខកាស៊ីណូសៀងហៃ ឆ្ពោះទៅ ច្រកព្រំដែនសំរោង ស្ថិតនៅក្នុង ឃុំ សំរោង ស្រុក ចន្ទ្រា ខេត្តស្វាយរៀង ដែលនៅកន្លែងនោះសម្បូរកាស៊ីណូ កន្លែង ផឹកស៊ី និងកន្លែងលេងកំសាន្តជាច្រើន ។
ពលរដ្ឋរស់នៅក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ បានរកបទអន្តរាគមន៍ពីអាជ្ញាធរដែនដី និងផ្នែកដែលការពាក់ព័ន្ធធ្វើការជួសជុលផ្លូវឡើងវិញ និងដើម្បីជួយសម្រួលដល់ ការធ្វើដំណើរ និងការដឹកកសិផលពីជនបទ ឆ្ពោះទៅកាន់ទីផ្សារ ខណៈដែលផ្លូវនៅក្នុងភូមិត្រូវខូចខាតដោយទឹកភ្លៀង និងទឹកហូរចេញពីក្លឹបការស៊ីណូ និងផ្ទះពលរដ្ឋហូរចូលបំផ្លាញផ្លូវ ។

ចំពោះរឿងរ៉ាវនេះដែរពលរដ្ឋនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា បានឲ្យដឹងថា: ផ្លូវលំមួយខ្សែនេះដែលមានប្រវែងប្រមាណ២០០ម៉ែត្រ ចាប់ពីខាងកើតកាសុីណូសៀងហៃរហូតជិតដល់ច្រកទ្វេភាគីព្រំដែនសំរោង ត្រូវទទួលរងនូវការខូចខាតស្ទើទាំងស្រុងអស់រយះពេលជាង២ឆ្នាំមកហើយ ខណៈដែលទឹកភ្លៀង រួមនិងសំណល់រាវចេញពីក្លឹបកំសាន្តការស៊ីណូ និងផ្ទះពលរដ្ឋដែលសង់នៅសងខាងផ្លូវហូរចូលបន្ថែម ខណៈដែលតំបន់មួយនេះ គ្មានប្រព័ន្ធលូរំដោះទឹកចេញបានឡើយ ។

ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅតំបន់នេះ បានលើកឡើងទៀតថា: កាលដើមឡើយផ្លូវមួយខ្សែ ដែលស្ថិតនៅស្រប និងខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិចេក អាជ្ញាធរដែនដី និងផ្នែកពាក់ព័ន្ធបានស្ថាបនាឡើងបានល្អ ដើម្បីធ្វើដំណើរ ប៉ុន្តែតែក្រោយៗ មកផ្លូវនេះបានរងនូវការខូចខាតឡើងវិញដែលបណ្តាលមកពីការប្រើប្រាស់យានយន្តច្រើនៗទៅ និងពលរដ្ឋបន្តមករស់នៅរកស៊ីបន្ថែម ហើយបានសាងសង់ផ្ទះកាន់តែច្រើន ធ្វើឲ្យកំណើនសំណល់រាវមានការកើនឡើង បានហូរចាក់មករកផ្លូវ គួបនិងនៅតំបន់នេះគ្មានប្រពន្ធ័លូ ព្រែក, បឹង, អូរ ដើម្បីរំដោះទឹក បានក៏បណ្តាលឲ្យមានទឹកលិចផ្លូវរងការខូចខាតយ៉ាងខ្លាំងតែម្តង ។

ទាក់ទិនរឿងនេះដែរ លោក ងួន រុំា អភិបាលស្រុកចន្ទ្រា  បានអោយដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៨ ខែមិថុនា វេលាម៉ោង៣:១៦នាទីថា: លោកនិងប្រជុំគណៈអភិបាលស្រុកទាំងអស់នៅថ្ងៃច័ន្ទ ទី១០ ខែមិថុនានេះ ដើម្បីប្រជុំមើលថាគួរសុំគ្រួសឬថ្មមិច យកមកចាក់ទៀតឬយ៉ាងណា ព្រោះកន្លងមកអាជ្ញាធរធ្លាប់បានយកថ្មរមិចចាក់លើផ្លូវនេះដែរ តែដោយសារផ្លូវនេះគ្មានប្រពន្ធ័លូ ទើបផ្លូវរងនូវការខូចខាតធ្ងន់ធ្ងរដោយទឹកភ្លៀងបន្ថែម និងមានសំណល់រាវចេញពីផ្ទះពលរដ្ឋ និងការស៊ីណូផងទើបធ្វើអោយខូចខាតបែបនេះ ។

លោកអភិបាលស្រុកចន្ទ្រា បានបន្តថា: ចំពោះបញ្ហាផ្លូវខាងលើនេះគឺជាបន្ទុករបស់មន្ទីរសាធារណការខេត្ត ជាអ្នកដោះស្រាយនិងជួសជុល បញ្ហាប្រឈមឥឡូវនេះក្នុងនាមអភិបាលស្រុក មានតែដើររៃអង្គាសពីសប្បុរសជនដើម្បីយកលុយ ផ្លូវនិងប្រព័ន្ធលូ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ក្នុងនាមអាជ្ញាធរមិនដែលព្រងើយកន្តើយចំពោះបញ្ហាផ្លូវខូចនេះទេ លោកនិងអំពាវនាវរកសប្បុរសជន និងស្នើរដល់មន្ទីរជំនាញអោយជួយជួសជុល បើសិនជាឲ្យខាងស្រុកជាអ្នកធ្វើ តើមានលុយណានឹងជួសជុលច្រើនយ៉ាងនិង បញ្ហាប្រឈមខ្លាំងបំផុតរបស់លោកគឺថវិកាដើម្បីជួសជុល ព្រោះខាងស្រុកមិនមានលទ្ធភាពនិងជួសជុលផ្លូវនេះទេ ។

សូមបញ្ជាក់ផងថា: ប្រជាពលរដ្ឋដែលប្រើប្រាស់នៅលើផ្លូវនេះសូមសំណូមដល់លោកអភិបាលខេត្ត អាជ្ញាធរស្រុកចន្ទ្រា និងមន្ទីរដែលពាក់ពន្ធ័ ជួយត្រូវពន្លឿនការជួសជុលអោយបានឆាប់ព្រោះផ្លូវនេះមានពលរដ្ឋធ្វើដំណើរច្រើនណាស់ ទាំងភ្លៀវជាតិ និងអន្តរជាតិដែលឆ្លងកាត់នៅលើផ្លូវនេះសូមគិតគូរពីកង្វល់រាស្ត្រផង ខណះដែលប្រជាពលរដ្ឋជួបការលំបាកជាយូរណាស់មកហើយទាន ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post