header ads

Sponsor

(ស្វាយរៀង): ពាក្យចាស់ពោលថា អំពើល្អមិនសាបសូន្យ ជួយគ្នាពេលគ្រាលំបាក ចេះយកអាសាគ្នាទៅវិញទៅមក ពិតជាប្រសើរណាស់ យើងឃើញមានសុរសជននៅខេត្តស្វាយរៀងមួយក្រុម ដែលដឹកនាំដូចដើមដោយ លោក ចាប  ស៊ីផន និងលោកស្រី ម៉ៅ សុខា ម្ចាស់គ្លីនិកសោភ័ណ្ឌអូវ៉ាង   លោក ណាម ភ័ក្រ្ត ព្រះគ្រូ យ័ន្ត សុខសាន្ត ព្រះចៅអធិការវត្តព្រៃឆ្លាក់ បាននាំគ្នាដាំដើមឈើចំនួន250ដើម និងចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន495នាក់ ចែកថវិកាមួយចំនួនដល់លោកគ្រូអ្នកគ្រូចំនួន17នាក់ ជាពិសេសចែកអំណោយដល់ចាស់ជរាចំនួន20គ្រួសារ និងមានការចូលរួមពីលោក ប្រាក់ សែន ប្រធានមណ្ឌលសុខភាពទួលស្ដី លោកមេឃុំទួលស្ដី និងសមាជិកឃុំទាំងអស់ ដែលធ្វើឡើងនៅសាលាបឋមសិក្សា-អនុវិទ្យាល័យទួលស្ដី ឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។


អំណោយដែលចែកជូនទាំងនោះរួមមាន:
-សម្ភារៈសិក្សាដែលចែកជូនដល់សិស្សានុសិស្សចំនួន495 នាក់ ក្នុងម្នាក់ៗទទួលបាន: បន្ទាត់1 ខ្មៅដៃ1 សៀវភៅ3 ក្បាល ជ័រលុប1 និងថវិកា 1ពាន់រៀល ។
- លោកគ្រូ អ្នកគ្រូចំនួន17នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន 2ម៉ឺនរៀល និងប្រគល់ដងទង់ជាតិ1 ជួនបឋមសិក្សានិងអនុវិទ្យាល័យទួលស្ដី ។
- ដឹកដីដាក់សាលាចំនួន33ដឹក ។
- ជនចាស់ជរាចំនួន20គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានទឹកផ្លែឈើ1កេះ អង្ករ25គីឡូ មី1កេស ត្រីខ1យួរ និងថវិកាចំនួន 2ម៉ឺនរៀល ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post